ប្រថុយគ្រោះថ្នាក់ឡើងអង់តែនដ៏ខ្ពស់ ដើម្បីថត selfie
- 2015-06-26 17:25:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រថុយគ្រោះថ្នាក់ឡើងអង់តែនដ៏ខ្ពស់ ដើម្បីថត selfie
ចន្លោះមិនឃើញ
យុវជនជនជាតិអេស្តូនីមួយក្រុម បាន ប្រថុយគ្រោះថ្នាក់ ឡើងទៅនៅលើអង់តែនដ៏ខ្ពស់ ដើម្បីបានទៅថតរូប selfie ពីលើអាកាស។
ពួកគេបានឡើងលើអង់តែនទូរទស្សន៍នៃទីក្រុង Tartu ប្រទេសអេស្តូនី ដែលមានកម្ពស់ដល់ទៅ១៨២ម៉ែត្រ ដោយពុំមានឧបករណ៍ការពារខ្លួននោះទេ។ យុវជនក្លាហានទាំង៣នាក់នោះ មានឈ្មោះ Ervin Punkar វ័យ១៧ឆ្នាំ រួមទាំងសម្លាញ់គេពីរនាក់ទៀតគឺ Keivo Pint អាយុ១៩ឆ្នាំ និង Jüri Uluots អាយុ១៧ឆ្នាំ។
Ervin Punker បាននិយាយថាពួកគេមានគម្រោងធ្វើរឿងអស្ចារ្យនេះ មុន១ខែមកម្ល៉េះ ដោយគ្មានការភ័យខ្លាចនោះឡើយ។ ពួកគេបានចំណាយពេល១ម៉ោងដើម្បីឡើងទៅខាងលើអង់តែនដោយបានយកដងSelfie និងកាមេរ៉ា ដើម្បីថតរូបទៅជាមួយផងដែរ៕
ចុចអាន៖ ចង់ថត Selfie ពេក ឡើងលើដំបូលរថភ្លើង ត្រូវខ្សែភ្លើងឆក់របួសធ្ងន់
ប្រែសម្រួល៖ មាន រតនា ប្រភព៖ dailymail