រឿង​លុយ ១៥០ ដុល្លារ សុវណ្ណ រ៉ាផា ដាក់​ពាក្យ​ប្ដឹង សារ៉ា!

  • 2015-06-27 16:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុវណ្ណ រ៉ាផា បាន​ដាក់​ពាក្យ​ប្ដឹង សារ៉ា ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Top Model កាល​ពី​ម្សិលមិញ​នេះ ពី​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត និង​បរិហារ​បង្កាច់​កេរ្តិ៍​ តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ ២០១៥ កន្លង​ទៅ។

 

 

តារា​សម្ដែង និង​បង្ហាញ​ម៉ូដ​វ័យ​១៧​ឆ្នាំ​រូប​នេះ​ប្រាប់ Sabay ថា ការ​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ ក៏​ព្រោះ​តែ​រង់​ចាំ​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ច្បាប់​នា​ពេល​កន្លង​មក​មិន​បាន​ផល។ សុវណ្ណ រ៉ាផា និយាយ​ថា៖ "មិន​មែន​ទេ! និយាយ​រួម ខ្ញុំ​ចង់​សម្រួល ចង់​និយាយ​គ្នា​ធម្មតា ប៉ុន្តែ​គាត់​នៅ​តែ​មិន​ព្រម​សង់ គាត់​នៅ​តែ​ពន្យារ​រហូត"។

 

តារា​រូប​នេះ​បន្ត​ថា នាង​មិន​ចង់​ឱ្យ​រឿង​នេះ​ក្លាយ​ទៅ​ជា​ធំ​នោះ​ទេ ប៉ុន្តែ​កន្លង​មក​ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​ខាង​លើ​មិន​ព្រម​ដោះ​ស្រាយ និង​មិន​ដែល​ផ្ដល់​ចម្លើយ​នោះ​ទេ។ តារា​រូប​នេះ​បញ្ជាក់​ថា នាង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ការ​ចេញ​មុខ​ដោះស្រាយ​របស់​ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Top Model ដើម្បី​បញ្ចប់​រឿង។

 

សុវណ្ណ រ៉ាផា បញ្ជាក់​ថា៖ “ដាក់​ពាក្យ​បណ្ដឹង​ហ្នឹង​រង់ចាំ​ខាង​គាត់​ផ្ដល់​ចម្លើយ​មក​វិញ បើ​គាត់​ចង់​បញ្ចប់​ត្រឹម​ហ្នឹង​ក៏​បាន ឬ​ក៏​ចង់​បន្ត​ទៀត​ក៏​បាន ស្រេច​លើ​គាត់"។ នាង​បន្ត​ថា រឿងរ៉ាវ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​សិល្បៈ​របស់​នាង៕

 

អាន​អត្ថបទ៖ ត្រួសៗ​ ពី​តារា​កូន​ខ្មែរ ៦ រូប មាន​សញ្ជាតិ​បរទេស

អាន​អត្ថបទ៖ ៤ ឈុត​ពី ព្រីម លីហ្សា​ សក្ដិសម​គ្រប់​កម្មវិធី

 

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី