​កុមារា ទួន ឆានឈុន ភ័យ​ខ្លួន​ពេល​ពេញ​កំលោះ

  • 2015-06-29 15:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុ​មា​រា ទួន ឆាន​ឈុន អតីត​បេក្ខជន​ផ្កាយ​រះ​ក្នុង​សួន​លេខ​៣ បាន​ប្រាប់​ថា រូប​គេ​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ៗ​ចំពោះ​សំឡេង ខ្លាច​បែក​​សំឡេង​ពេល​ពេញ​កំលោះ​។ ​​

 

"មាន​ការ​បារម្ភ​ខ្លះ​ដែរ​បង​​ណា​មួយ​ឥឡូវ​ខ្ញុំ​នៅ​ក្មេង​សំឡេង​នៅ​មាន​គេ​ទទួល​ស្គាល់​ប៉ុន្តែ​មិន​ប្រាកដ​ថា​ពេល​ធំ​ពេញ​កំលោះ​ទៅ​សំឡេង​ខ្ញុំ​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា"។ ឆាន​ឈុន ថ្លែង។ ​ ទោះ​ជា​យ៉ាង​ណា ឆានឈុន បាន​បង្ហាញ​ពី​គោល​ជំហរ​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​នោះ​ទេ​ ព្រោះ​នៅ​មាន​ការ​សិក្សា​ដែល​ជា​ប្រទីប​ចម្លង​កុមារា​រូប​នេះ​ដោយ​មិន​មែន​ចាំ​តែ​ពឹង​លើ​ការ​ច្រៀង​មួយ​មុខ​នោះ​ទេ។

 

តារា​ចម្រៀង​មាឌ​តូច​សម្លេង​ផ្អែម​ រូប​នេះ​ពោល​បន្ថែម​៖​ "ពិបាក​ដែរ ស្តាយ​គឺ​ស្តាយ​ហើយ​បង​ប៉ុន្តែ​បើ​សិន​ជា​សម្លេង​ខ្ញុំ​បែក​មែន ហើយ​គ្មាន​អ្នក​គាំ​ទ្រ​ទេ​ខ្ញុំ​នឹង​ឈប់​ដោយ​ខ្លួន​ឯង​ហើយ​បន្ត​ការ​សិក្សា​របស់​ខ្ញុំ​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម"​។

 

 

 

ឆាន​ឈុន និងមិត្តភ័ក្ដិ​ប្រឡង​ក្នុង​កម្មវិធី​ផ្កាយ​រះ​ក្នុង​សួន លីដា វីរៈបុត្រ និង​ជ័យ សុវ៉ាត

 

កុមារា​ម្នាក់​នេះ និយាយ​ដាច់​ខាត​ថា ការ​សិក្សា​គឺ​សំខាន់​ណាស់​ក្នុង​នោះ​រូប​គេ​មិន​អាច​ចោល​បាន​ទេ​បើ​ទោះ​ជា​ការងារ​សិល្បៈ​​នៅ​តែ​បន្ត​ក៏​ដោយ។​

 

ទួន ឆាន​ឈុន វ័យ ១៤​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ។ រូប​គេ​​ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​ចំនួន​៤​រូប​គេ។ ទួន ឆាន​ឈុន ជា​បេក្ខជន​ជាប់​ចំណាត់​ថ្នាក់​លេខ​៣​នៅ​ក្នុង​កម្ម​វិធី​"ផ្កាយ​រះ​ក្នុង​សួន​"របស់​ទូរទស្សន៍​អប្សរា​កាល​ពី​ឆ្នាំ​២០១៣។ បច្ចុប្បន្ន ឆាន​ឈុន ជាប់​មមាញឹក​ទាំង​ការ​សិក្សា និង​សិល្បៈ៕

 

អត្ថបទ៖ ថា ម៉ាលីដា
អត្ថបទថ្មី