​សួន​កម្សាន្ត​ Disneyland នៅ​ចិន​ ហាម​មិន​ឲ្យ​ប្រើ​ដង selfie

  • 2015-06-29 15:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួន​កម្សាន្ត ​Disneyland នៅ​ក្នុង​ទី​ក្រុង​ហុង​កុង ​និង​សៀង​ហៃ ប្រទេស​ចិន​​ នឹង​ពុំ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​យក​ដង​ Selfie ចូល​ក្នុង​បរិវេណ​សួន​​ទៀត​ទេ។ នេះ​បើ​តាម​សេចក្ដីប្រកាស​របស់​​ក្រុមហ៊ុន​ Disneyland កាល​ពី​ថ្ងៃ​សៅរ៍។

 

 

​ដង ​Selfie ​នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​យក​ចូល​ក្នុង​សួន​កម្សាន្ត​ ​​Disneyland ហុងកុង ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ​ខែ​កក្កដា​ត​ទៅ​​ ចំណែក​ឯ​​​​នៅ​ទី​ក្រុង​សៀង​ហៃ​​ ក៏​នឹង​ហាម​ឃាត់​ដែរ ពេល​​បើក​នៅ​ឆ្នាំ​ក្រោយ​។ ក្រៅ​ពី​នេះ សួន​កម្សាន្ត​ Walt Disney World រដ្ឋ​ Florida និង​​​សួន​ Disneyland ក្នុង​រដ្ឋ​កាលីហ្វ័រញា ​​​នឹង​ចាប់​ផ្ដើម​ហាម​​មិន​ឲ្យ​យក​ដង​ selfie ចូល​ចាប់​ពី​ថ្ងៃ​២៩ ​ខែ​មិថុនា​នេះ​ផង​ដែរ។ ​​​​​ ​សារព័ត៌មាន Inquisitr ​បាន​ឲ្យ​ដឹង​ថា​ការ​ហាម​ឃាត់​​​នេះ​​​​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​​មាន​អ្នក​​​ដែល​ប្រើ​​​​ដង selfie ក្នុង​បរិវេណ​សួន​កម្សាន្ត​​ខ្លះ​បាន​បង្ក​ឲ្យ ​Roller Coasters​ គាំង​ខូច ឬ​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ភ្ញៀវ។

 

 

ដោយ​ឡែក​កាល​ពី​ខែ​មិនា​កន្លង​ទៅ​ ប្រទេស​ចិន​ក៏​​បាន​ហាម​ឃាត់​ការ​យក​ដង selfie ចូល​ក្នុង​សារមន្ទីរ​​ផង​ដែរ​ ដោយ​បង្ការ​ការ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ដោយ​ចៃដន្យ៕

 

ចុច​អាន៖ ប្រថុយ​គ្រោះ​ថ្នាក់​ឡើង​​អង់តែន​ដ៏​​ខ្ពស់​​​​ ដើម្បី​ថត selfie

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ shanghaiist

អត្ថបទថ្មី