ចង្កឹះ​ខ្មែរ ស្នាដៃ​ខ្មែរ គ្មាន​ជាតិ​គីមី ១០០%

  • 2015-07-02 13:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ខ្មែរ​ជាច្រើន​គ្រួសារ រស់​នៅ​ខេត្ត​ស្ទឹងត្រែង និង​ក្រចេះ បាន​​ផលិត​ចង្កឹះ​​ធម្មជាតិ​ចេញ​ពី​ដើម​ "ទ្រាំង" គ្មានជាតិ​គីមី ១០០%។

 

 

បើ​តាម​ជំនឿ​គេ​យក​មែក​ដើម​ទ្រាំង​ទៅ​ដាក់​ក្នុង​ផ្ទះ ដើម្បី​ការពារ​ខ្មោចព្រាយ តែ​យ៉ាងណា​ដើម​នេះក៏​អាច​យក​មក​ធ្វើ​​​ចង្កឹះ​​ មាន​គុណភាព​ផង​ដែរ។

 

លោក សិត គឹមសុង អតីតអ្នកសម្របសម្រួលគម្រោង របស់អង្គការ PYD ​អេស្ប៉ាញប្រចាំនៅកម្ពុជា ប្រាប់​ Sabay ​ថា ចង្កឹះ​ដើម​ទ្រាំង​ផលិត​ដោយ​ដៃ​ខ្មែរ​ផ្ទាល់ មិន​ប្រើ​ម៉ាស៊ីន មិន​លាប​ថ្នាំ ឬ​ ដាក់ថ្នាំ​ការពារ​មេ​ស៊ីទេ គឺ​ធម្មជាតិ ១០០% ។

 

តីតអ្នកសម្របសម្រួលរបស់ PYD រូប​នេះ​ថ្លែង​ថា អង្គការ​បង្កើត​គម្រោងផលិត​ចង្កឹះដើម​ទ្រាំង​​នេះឡើង​ ក្នុងគោលបំណង​ជួយ​រក​ការងារដល់ប្រជាជន​ខ្មែរ ​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ កាត់​បន្ថយ​ការ​ប្រើប្រាស់​ចង្កឹះ​មាន​សារធាតុ​គីមី។

 

"អង្គការបើក​វគ្គ​បណ្ដុះបណ្ដាល​នៅ​ចុង​ឆ្នាំ ​២០១២ ដើម្បី​ជួយ​បង្កើត​មុ​ខរបរ​ដល់​ពួកគាត់។ ចង្កឹះ​ហ្នឹងមាន​គុណភាព​ល្អ កាន់​តែ​ប្រើ​កាន់​តែ​ខ្មៅ​រលោង" លោក គឹមសុង បញ្ជាក់។   ឱ្យ​កាន់​តែ​ច្បាស់​នោះ លោក ចាប សុបញ្ញា ប្រធាន​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ PYD ថ្លែង​ថា ផលិត​កម្ម​ចង្កឹះ​ទ្រាំង​ចាប់​ផ្ដួច​ផ្ដើម​ឱ្យ​ដំណើរ​ការ​ដោយ លោកស្រី សន សុខា ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ស្ទឹងត្រែង ក្រោម​កិច្ច​សហការ និង​គាំទ្រ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍ PYD ក្នុង​ក្របខ័ណ្ឌ​គម្រោង​មជ្ឈមណ្ឌល​អភិវឌ្ឍ​ស្ត្រី។

 

លោក​បន្ត​ថា សហគមន៍​ភូមិ​មន ឃុំ​អន្លង់ជ្រៃ ស្រុក​ថា​ទ្បាប​រិវាត់ បាន​បង្កើត​ជា​ក្រុម​ផលិត​ចង្កឹះ​ពី​ដើម​ទ្រាំង​មុន​គេ ដោយ​ប្រើប្រាស់​ជំនាញ​ពី​ដូនតា ហើយ​ត្រូវ​បាន​កែ​សម្រួល​គុណភាព ដោយ​ក្រុម​ការងារ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ស្ត្រី​ខេត្ត​ស្ទឹងត្រែង និង លោក ម៉ី បាំង ​អតីត​បុគ្គលិក​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍ របស់​ប្រទេស​អេស្ប៉ាញ នា​ចុង​ឆ្នាំ ២០១២ និង​ដើម​ឆ្នាំ ២០១៣។

 

"ដោយ​ស្នាដៃ​ផលិត​នេះ​មាន​គុណភាព​ល្អ និង​គួរ​ឱ្យ​ចាប់​អារម្មណ៍ អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍ បាន​សម្រេច​ចិត្ត​រួមគ្នា​ជាមួយ​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ស្ទឹងត្រែង ក្នុង​ការ​បង្រៀន​បន្ត​មក​ក្រុម​ផលិត​នៅ​ខេត្ត​ក្រចេះ"។ លោក សុបញ្ញា បញ្ជាក់។

 

យ៉ាងណាមិញ​លោក​ឱ្យ​ដឹង​ថា គ្រូ​បច្ចេកទេស​ក្នុង​ការ​បង្រៀន​ផលិតកម្ម​នេះ គឺ​ជា​គ្រូបង្គោល​មក​ពី​សហគមន៍​ភូមិមន ខេត្ត​ស្ទឹង​ត្រែង​ ដោយ​មិន​មាន​បុគ្គលិក​អង្គការ​ជា​អ្នកបង្រៀន​ឡើយ។

 

ចង្កឹះ​មួយបាច់​មាន​ ១០ គូ ស្មើនឹង​ ៧០០០ រៀល ហើយ​បើ​អតិថិជន​កុម្ម៉ង់​ នឹង​មាន​សេវា​ដឹក​ជញ្ជូន​​ដល់​ផ្ទះ ទាំង​ក្នុង​និង​ក្រៅ​ទីក្រុង​ភ្នំពេញ ដោយ​មិន​គិត​ពី​ចំនួន​បាច់​ឡើយ។

 

ប្រិយមិត្ត​អាច​បញ្ជា​ទិញ​ចង្កឹះ​នេះ​បាន​តាម​រយៈ មន្ត្រី​មជ្ឈមណ្ឌល​ស្ត្រី​ខេត្ត និង​តំណាង​អង្គការ​សន្តិភាព និង​អភិវឌ្ឍ​នៅ​ភ្នំពេញ តាម​លេខ​ទូរសព្ទ៖ ០១២ ៦៣០ ៦០២ / ០១៧ ២៦៧ ៧៦២ / ០៩២ ២២២ ៧១១៕

 

 
 
 

 

ប៉េង ចាន់ថុល៖ “ទោះ​​បរទេស​ប្រាក់​ខែ​ច្រើន តែ​ខ្ញុំ​ចង់​សម្រេច​ក្ដី​ប្រាថ្នា​នៅ​​ស្រុក​ខ្មែរ”

 

អត្ថបទ៖ អ៊ុំ សុភក្តិ