World Cup នារី៖ ជប៉ុនឈ្នះអង់គ្លេសដោយបាល់ Own Goal ចុងម៉ោង
- 2015-07-02 15:39:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
World Cup នារី៖ ជប៉ុនឈ្នះអង់គ្លេសដោយបាល់ Own Goal ចុងម៉ោង
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់នារីជម្រើសជាតិជប៉ុនបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Women's World Cup ហើយ បន្ទាប់ពីយកឈ្នះលើក្រុមអង់គ្លេសដោយលទ្ធផល ២-១ ព្រឹកមិញនេះ។
ជប៉ុនដែលជាក្រុមខ្លាំងនៅអាស៊ីជាអ្នករកគ្រាប់បាល់បានមុនដោយបាល់ពិន័យ១១ម៉ែត្រនៅនាទី៣២ ដោយកីឡាការិនី Miyama ខណៈដែល៨នាទីបន្ទាប់អង់គ្លេសតាមបានស្មើវិញដោយ Williams ទាត់បាល់ពិន័យ១១ម៉ែត្រដូចគ្នា។ អ្វីដែលក្រុមអង់គ្លេសចុកឈាមបំផុតនោះគឺគ្រាប់បាល់ទី២របស់ជប៉ុនដែលជួយឱ្យក្រុមនេះឡើងទៅវគ្គផ្ដាច់ព្រ័ត្រនោះ គឺជាការធ្វើឱ្យចូលទីខ្លួនឯងទេរបស់ខ្សែការពារ Bassett នៅចុងម៉ោងទៅហើយ នាទី៩០+២។ ជាលទ្ធផលផ្លូវការ ជប៉ុនឈ្នះអង់គ្លេស ២-១។
ជ័យជម្នះនេះនឹងធ្វើឱ្យក្រុមជប៉ុនឡើងទៅប៉ះអាមេរិកនៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពាន Women's World Cup នៅម៉ោង៦ព្រឹកថ្ងៃចន្ទសប្ដាហ៍ក្រោយ។ ខណៈដែលអង់គ្លេសត្រូវប៉ះអាល្លឺម៉ង់ដើម្បីដណ្ដើមយកលេខ៣ នៅម៉ោង៣ទៀបភ្លឺ ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕
ចុចអាន៖World Cup នារី៖ អាមេរិកឈ្នះអាល្លឺម៉ង់ ២-០ ឡើងវគ្គផ្ដាច់ព្រ័ត្រ
ដោយ៖ មុន្នី រម្យ រូបថត៖ dailymail