ប្រយោជន៍សំខាន់ ៩ យ៉ាងសម្រាប់កម្ពុជាធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ឆ្នាំ ២០២៣
- 2015-07-03 14:15:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយោជន៍សំខាន់ ៩ យ៉ាងសម្រាប់កម្ពុជាធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ឆ្នាំ ២០២៣
ចន្លោះមិនឃើញ
កម្ពុជាគ្រោងរៀបចំធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាធំប្រចាំតប់អាស៊ីអាគ្នេយ៍ដែលកាត់ថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងចំណាយប្រាក់អស់រាប់រយលានដុល្លារអាមេរិក។ ចុះបើចំណាយច្រើនយ៉ាងនេះ កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងណា?
នៅក្នុងសេចក្តីព្រាងផែនការមេសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញអត្ថប្រយោជន៍ធំសំខាន់ៗចំនួន៩ចំណុចសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ។
ទី ១ ៖ ការកសាងហេដ្ឋារចនាសម្ពន្ធសង្គម ទី ២ ៖ កេរ្តិ៍ឈ្មោះ( Legacy ) សម្រាប់ប្រទេសជាតិ ទី ៣ ៖ ជំរុញទឹកចិត្តស្នេហាជាតិ សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក ទី ៤ ៖ អាចពង្រឹងស្ពានទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ចជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ទី ៥ ៖ ជាឱកាសដ៏កម្រដែលអាចលាងសំអាតភាពអវិជ្ជមាន អសកម្ម និង បរិស្ថានសង្គម ទី ៦ ៖ ជាការតាំងបង្ហាញមួយសម្រាប់ បង្ហាញពីការប្រតិបត្តិសមត្ថភាព គុណភាពរបស់អត្តពលិកកំរិតខ្ពស់ ទី ៧ ៖ បង្កើនការចូលរួមក្នុងវិស័យកីឡាដែលនាំមកនូវឱកាសក្នុងការដណ្ដើមឧត្ដមភាពកីឡា ទី ៨ ៖ ផ្ដល់ការយកចិត្តទុកដាក់ដល់គ្រូបង្វឹក មន្ត្រី និងអ្នកស្ម័គ្រចិត្ត ទី ៩ ៖ ផ្សព្វផ្សាយប្រទេសជាម្ចាស់ផ្ទះនួវឥទ្ធិពលនិង សក្ដានុពលជាតិ នៅលើឆាកអន្តរជាតិ
ក្នុងចំណុចខាងលើបានចែងទៀតថា ព្រឹត្តិការណ៍កីឡាធំៗ គួរតែជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសរបស់ថ្នាក់ដឹកនាំ ឬ ក្នុងករណីនៃព្រឹត្តិការណ៍កីឡាចម្រុះជួយដល់ការអភិវឌ្ឍន៍ វិស័យកីឡា។ ការកែលម្អគ្រឿងបរិក្ខារ ការរៀបចំកម្មវិធី សុក្រឹតការរដ្ឋបាលកីឡាបច្ចេកទេស ទ្រឹស្ដីកីឡាសម្រាប់គ្រូបង្វឹក មន្រ្តី និងអ្នកស្ម័គ្រចិត្ត។ ពិសេសរៀបចំផែនការរយៈពេលយូរក្នុងការអភិវឌ្ឍន៍អត្តពលិក គឺជាមុខងារសំខាន់របស់ព្រឹត្តិការណ៍កីឡា ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា