Rihanna ក្លាយជាតារាទីមួយដែលលក់ដាច់អាល់ប៊ុមលើសពី ១០០លាន
- 2015-07-02 17:07:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rihanna ក្លាយជាតារាទីមួយដែលលក់ដាច់អាល់ប៊ុមលើសពី ១០០លាន
ចន្លោះមិនឃើញ
តារាចម្រៀងចង្វាក់ R&B Rihanna បានក្លាយជាតារាចម្រៀងដំបូងដែលមានអាល់ប៊ុមលក់ដាច់សរុបច្រើនជាង ១០០លានបន្ទះ។ នេះបើតាមការឲ្យដឹងពីសមាគមផលិតបទចម្រៀងអាមេរិក កាលពីថ្ងៃពុធ។
តារាវ័យ ២៧ឆ្នាំ Rihanna ដែលធ្លាប់ទទួលបានពានរង្វាន់ច្រើនសម្រាប់ចំនួនលក់អាល់ប៊ុម បាននាំមុខតារាចម្រៀង Taylor Swift និង Katy Perry ដែលជាប់លេខ២ និងលេខ៣។ ចំនួនលក់អាល់ប៊ុមទាំងនេះ គឺរាប់បញ្ចូលទាំងការដោនឡូតពីអ៊ីនធឺណិត និងការចាក់ស្ដាប់នៅក្នុងសហរដ្ឋអាមេរិក។
ប្រធានសមាគមលោក Cary Sherman បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា "Rihanna មិនត្រឹមតែអាចលក់អាល់ប៊ុមលើសពី ១០០លាននោះទេ ប៉ុន្តែនាងគឺជាតារាដំបូងគេតែម្ដងដែលអាចធ្វើបានដូចនេះ។ នេះគឺជាស្នាដៃជាប្រវត្តិសាស្ត្រ និងភស្តុតាងបញ្ជាក់ថា អាជីពរបស់នាងពិតជាមិនធម្មតា"។
Rihanna ធ្លាប់បានឈ្នះពានរង្វាន់ Grammy ចំនួន៨ និងបានចេញអាល់ប៊ុមចំនួន៧។ បទចម្រៀងល្បីៗ និងលក់ដាច់បំផុតរបស់នាងមានដូចជាបទ "We Found Love” , “Stay” , "Only Girl (In the World” រួមជាមួយបទចម្រៀងល្បីៗជាច្រើនទៀត។
កាលពីព្រឹកមិញនេះដែរ អតីតមិត្តស្រីតារាចម្រៀង Chris Brown រូបនេះបានចេញវីដេអូចម្រៀងថ្មីមួយបទ គឺបទ "Bitch Better Have My Money" ៕
ចុចអាន៖រ៉ូប Rihanna ពាក់ចូលកម្មវិធី Met Gala ចំណាយពេលច្នៃម៉ូដដល់ទៅ២ ឆ្នាំ
ចុចអាន៖១២ឈុតដែល Rihanna មើលទៅស្រស់ស្អាតបំផុត
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ channelnewsasia