គ្រួសារ​ Messi រង​ការ​វាយ​ប្រហារ​​ជំនួបវគ្គ​ផ្ដាច់ព្រ័ត្រ​ Copa America ​យប់​មិញ

  • 2015-07-05 18:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​គ្រួសារ​របស់​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​ Lionel Messi ត្រូវ​​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​​​វាយ​ប្រហារ​អំឡុង​ពេល​ការ​ប្រកួតរវាង​អាហ្សង់ទីន​ ទល់​នឹង​ឈីលី​ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa America កាល​ពី​យប់​មិញ។

 

 

 

​រឿង​រ៉ាវ​ខាង​លើ​នេះ ​បាន​កើត​ឡើង​នៅ​មុន​ចប់​ការ​ប្រកួត​តង់​ទី​១ ​ដោយសារ​តែ​អ្នកគាំទ្រ​របស់​ម្ចាស់​ផ្ទះ​ បាន​ស្រែក​ជេរ​ប្រមាថ​ដល់​គ្រួសារ​​​ខ្សែ​ប្រយុទ្ធ​ Messi របស់​ក្លិប​ FC Barcelona ដែល​មាន​ឪពុក​ម្ដាយ Celia និង​ Jorge និង​បង​ប្អូន​ប្រុស​ Rodrigo និង Matias។

 

​បង​ប្រុស​កីឡាករ​វ័យ​២៨​ឆ្នាំ (Messi) ឈ្មោះ​ Rodrigo ​ត្រូវ​អ្នកគាំទ្រ​ក្រុម​ឈីលី​ម្នាក់​គប់​វត្ថុ​រឹង​ចំ​បន្ទាប់​ពី​​ខឹង​គ្នានិង​ច្រឡោត​​ទៅ​មក ខណៈ​ដែល​​សមាជិក​គ្រួសារ​របស់​តារា​ឆ្នើម​ពិភពលោក​ផ្សេង​ទៀត​ ​បាន​គេច​ខ្លួន​ទៅ​កន្លែង​បន្ទប់​ផ្សាយ​ទូរទស្សន៍ ​ដើម្បី​រក​កន្លែង​សុវត្ថិភាព។

 

ដោយ​ឡែក​ ​គ្រួសារ​របស់​ខ្សែ​ប្រយុទ្ធ Sergio Aguero ​ក៏​ត្រូវ​បាន​ក្រុម​អ្នកគាំទ្រ​ឈីលី​ជា​ច្រើន​ បាន​ស្រែក​ជេរ​ប្រមាថ​​ដូច​គ្នា​ផង​ដែរ ប៉ុន្តែ​ពុំ​បាន​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ទេ។

 

 

 

​​រីឯ Messi ក៏​​ឈឺ​សាច់​មិន​ស្ទើរ​​ដែរ​យប់​មិញ ​ក្រោយ​ពេល​ខ្សែ​ការពារ​ Gary Medel ​របស់​ឈីលី​ ទាត់​ចំ​​ពោះ​១​ជើង​ពេញ​ទំហឹង។ គ្រួសារ​​របស់​ខ្សែ​ប្រយុទ្ធ​ក្រុម​ Barca សង្ឃឹម​ថា​នឹង​ឃើញ​កីឡាករ​ឆ្នើម​រូប​នេះ ជួយ​ឲ្យ​អាហ្សង់ទីន​លើក​ពាន​លើក​ដំបូង តាំង​ពី​ឆ្នាំ​១៩៩៣​មក ប៉ុន្តែ​ទីបំផុត​បាន​ត្រឹម​តែ​ជើង​ឯក​រង​ប៉ុណ្ណោះ៕

 

-ចុចអាន៖ ឈីលី​​ បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី ១០០ ឆ្នាំលើក​ពាន Copa America​ ក្រោយ​ឈ្នះ​អាហ្សង់ទីន​ដោយ​ប៉េណាល់​ទី​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal

អត្ថបទថ្មី