ម្ដាយ​របស់​គណៈកម្មការ​ Britian's Got Talent ​លោក​​ Simon Cowell ​​ស្លាប់​​

  • 2015-07-06 16:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី​ Julie ​ដែល​ត្រូវ​ជា​ម្ដាយ​របស់​គណៈកម្មាការ​ ​Britain's Got Talent ​លោក ​Simon Cowell​ បាន​ស្លាប់​​​​​​ក្នុង​ជន្មាយុ​ ៨៩​ឆ្នាំ។​ នេះ​បើ​តាម​ការ​ប្រកាស​របស់​គ្រួសារ​ Simon Cowell។

 

តាម​សម្ដី​របស់​អ្នកនាំពាក្យ​គ្រួសារ​បាន​ចេញ​មក​បញ្ជាក់​ថា​ អ្នក​ស្រី​ Cowell ​អតីត​អ្នក​រាំ​ដ៏​ល្បី​បាន​ទទួល​មរណភាព​កាល​ពី​ម្សិលមិញ។​ ពួក​គេ​ក៏​បាន​បង្ហាញ​ភាព​សោកស្ដាយ​ថា៖ ​"ថ្ងៃ​នេះ​អ្នក​ម្ដាយ​​ជា​ទី​ស្រលាញ់​ Julie​ បាន​បាត់​បង់​ជីវិត​ហើយ។​ មនុស្ស​គ្រប់​គ្នា​ដែល​បាន​ស្គាល់​គាត់​ប្រាកដ​ជា​ដឹង​ថា​គាត់​ជា​ពិត​ជា​ពិសេស​និង​ជា​ស្ត្រី​ចិត្ត​ល្អ​ម្នាក់។​ ពួក​យើង​មាន​ការ​ខូច​ចិត្ត​និង​នឹក​គាត់​ខ្លាំង​ណាស់​ប៉ុន្តែ​ពេល​នេះ​គាត់​ទៅ​ដល់​ឋានសួគ៌​ហើយ។

 
 

អ្នក​ស្រី ​Julie ​ស្លាប់​ដោយ​សារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​និង​បាន​សម្រាក​ព្យាបាល​ជា​ច្រើន​ថ្ងៃ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទី​ក្រុង​ឡុងដុង​មុន​ពេល​ទទួល​មរណភាព។ នេះ​បើ​តាម​គ្រួសារ​របស់​អ្នក​ស្រី​បាន​ប្រាប់ The Sun។

 

អ្នក​ស្រី​ Cowell ​បាន​រៀប​ការ​ជា​មួយ​លោក​ Eric​ ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​ផលិតកម្ម​ EMI ​តែ​លោក​បាន​ស្លាប់​តាំង​ពី​ឆ្នាំ​១៩៩៩។ ​អ្នក​ទាំង​ពីរ​​មាន​កូន​ចំនួន​៤​នាក់​រួម​មាន​ Nicholas, ​Simon, ​Tony​ និង Michael៕

 

អាន៖ Fan Bingbing បញ្ចេញ​ដើម​ទ្រូង​សិចស៊ី​ម្ដង​ទៀត​ក្នុង​រឿង​បុរាណ​ថ្មី

 

ប្រែ​សម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖​ mirror​​​​​​​​

អត្ថបទថ្មី