ផ្អើល​គ្រប់​គ្នា កីឡា​ការិនី​អាមេរិក​អរ​ពេក​រត់​ទៅ​ថើប​ប្រពន្ធ បន្ទាប់​ពី​ឈ្នះ​ជប៉ុន

  • 2015-07-06 23:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី Abby Wambach ​បាន​រត់​ទៅ​ថើប​ប្រពន្ធ​របស់​នាង បន្ទាប់​ពី​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​ដែល​អាមេរិក​ឈ្នះ​ជប៉ុន​៥-២​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ World Cup ​កាល​ពី​ព្រឹកមិញ​នេះ។

 

 

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​នារី​អាមេរិក ​បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ ដែល​លើក​ពាន​ Women’s World Cup ​បាន​៣​សម័យ​កាល ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​ជើង​ឯក​ចាស់​ជម្រើស​ជាតិ​ជប៉ុន ដោយ​លទ្ធផល​ ៥-២ ។ ក្នុង​ជ័យជម្នះ​ដ៏​ធំធេង​នេះ​ដែរ គេ​ឃើញ​មាន​កីឡា​ការិនី​ម្នាក់​ឈ្មោះ Abby Wambach ​បាន​រត់​ទៅ​ថើប​អបអរ​ជាមួយ​ប្រពន្ធ​របស់​នាង ដោយ​ក្ដុកក្ដួល​បំផុត ក្រោយ​បាន​ជួយ​ប្រទេស​ជាតិ​ឈ្នះ​ពាន​រង្វាន់​ធំ​នេះ។

 

https://www.youtube.com/watch?v=gAfdqPkY7yM

 

Abby ​ជា​កីឡា​ការិនី​ស្រី​ស្រលាញ់​ស្រី ​ដែល​បាន​រៀប​ការ​ជាមួយ​អ្នក​នាង Sarah Huffman ​តាំង​ពី​ឆ្នាំ​២០១៣ ​មក​ម៉្លេះ។ ​ការ​រត់​ទៅ​​ឱប​ និង​ថើប​​ប្រពន្ធ​របស់​ខ្លួន​នេះ​​ជា​រូបភាព​ថ្មី​មួយ​ដែល​បង្ហាញ​ពី​សេចក្ដី​ស្នេហា​រវាង​មនុស្ស​ភេទ​ដូច​គ្នា​​ជា​សាធារណៈ ​​ក្រោយ​ច្បាប់​ស្រឡាញ់​ភេទ​ដូចគ្នា​ត្រូវ​បាន​​​បាន​អនុញ្ញាត​ទូទាំង​សហរដ្ឋអាមេរិក​​​កាល​ពី​ថ្ងៃ​ទី ​២៦ ​មិថុនា​ ឆ្នាំ ​២០១៥ ​កន្លង​​ទៅ៕

 

ចុចអាន៖World Cup នារី៖ ​អាមេរិក​ ​លើក​ពាន​​ច្រើន​ជាង​គេ​​ ក្នុង​ប្រវត្តិសាស្ត្រ ក្រោយ​ឈ្នះ​ជប៉ុន

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ businessinsider