ទី​បំផុត កុំកុំ បាន​ដើរ​តួ​​ក្នុង​រឿង​ល្បី​​​ហូលីវូដ ឯ​តម្លៃ​ខ្លួន​​វិញ​គឺ​ ...

  • 2015-07-07 19:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​រង់ចាំ​ជា​ច្រើន​ឆ្នាំ​របស់​អ្នក​គាំទ្រ​ ទី​បំផុត​តារា​សម្ដែង​ហុងកុង Donnie Yen ហៅ កុំកុំ បាន​ទទួល​តំណែង​​ជា​តួ​សំខាន់​ក្នុង​ខ្សែ​ភាពយន្ត​​ធំ​នៅ​ហូលីវូដ​ហើយ ខណៈ​ដែល​កាល​ពី​មុន​តារា​រូប​នេះ​ធ្លាប់​តែ​សម្ដែង​តួ​រាយរង​ប៉ុណ្ណោះ​​​ដូច​ជា​ក្នុង​រឿង​ “Blade 2” និង “Shanghai Knights”។

 

 

យោង​តាម​សារព័ត៌មាន Apple Daily តារា​ក្បាច់​គុន​កុងហ្វូ​រូប​នេះ​​បាន​ចុះ​កិច្ច​សន្យា​សម្រាប់​ការ​ចូល​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត “STAR WARS – EPISODE8” ដោយ​ដើរ​តួ​ជា​សមាជិក​ក្រុម “Jedi” ជាមួយ​តួ​ឯក Han Solo សម្ដែង​ដោយ​តារា​អាមេរិក Harrison Ford។ តារា​វ័យ ៥១ឆ្នាំ​រូប​នេះ អាច​ទទួល​បាន ៤លាន​ដុល្លារ សម្រាប់​ការ​សម្ដែង​តួ​មួយ​នេះ ហើយ​នឹង​ត្រូវ​​ចេញ​ដំណើរ​ទៅ​ទីក្រុង​ឡុងដុង ប្រទេស​អង់គ្លេស នៅ​ខែ​ក្រោយ​ ដើម្បី​ចាប់​ផ្ដើម​ថត។

 

ទោះ​យ៉ាង​ណា​ប្រភព​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​ក្រុម​ផលិតករ​ភាពយន្ត "Star Wars” មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ជ្រើសរើស​រវាង កុំកុំ និង លី លានជា (Jet Li) ក៏​ប៉ុន្តែ​ដោយ​សារ លី លានជា ទាមទារ​តម្លៃ​ខ្លួន​១០លាន​ដុល្លារ ទើប​ពួក​គេ​សម្រេច​ចិត្ត​ជ្រើសរើស​ កុំកុំ តែ​ម្ដង។

 

គួរ​បញ្ជាក់​ថា​ ខ្សែ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ “Star Wars” ដែល​បាន​ចេញ​វគ្គ​ដំបូង​តាំង​ពី​ឆ្នាំ​១៩៧៧ នឹង​ចេញ​វគ្គ​ថ្មី “A Force Awaken – Episode 7” នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ក្បាច់គុន​ IKO UWAIS និង YAYAN RUHIAN។ ដោយ​ឡែក​វគ្គ​​ទី​១០​ដែល​ជា​វគ្គ​ កុំកុំ ចូល​សម្ដែង​ នឹង​អាច​ចេញ​បញ្ចាំង​នៅ​ខែ​ឧសភា ឆ្នាំ​២០១៧ ៕

 

ចុចអាន៖ដឹងអត់​តារា​​ណា​នាំ​ក្បាច់គុន “កុងហ្វូ” ​ឱ្យ​ពិភពលោក​ស្គាល់​មុន​គេ?

ចុចអាន៖ឈុត​វាយ​ប្រយុទ្ធ​ល្អ​មើល​បំផុត​ទាំង ៥​ឈុត របស់​កុំកុំ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ lollipop ,shanghaiist