​​​​​បន្ទប់​សណ្ឋាគារ​ជាប់​​ជម្រាល​​ភ្នំ ប្លែក​មិន​ធ្លាប់​ឃើញ​លើ​លោក

  • 2015-07-08 18:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មើល​ទៅ​ប្រៀប​​​ដូច​ជា​ការ​បោះ​ជំរំ​ផុត​ពី​ដី ​តែ​ធាតុ​ពិត​ទៅ​វា​គឺ​ជា​​​បន្ទប់​សណ្ឋាគារ​របស់​ក្រុម​ហ៊ុន​ទេសចរណ៍ ​Natura Vive ​​​​​ដែល​សាងសង់​ភ្ជាប់​នឹង​ជម្រាល​​​ថ្ម​ភ្នំ​​​ នៃ​ជ្រលង ​Sacred Valley ​ស្ថិត​នៅ​ក្បែរ​តំបន់​​ទេសចរណ៍​ដ៏​ល្បី​​ Machu Picchu ក្នុង​ប្រទេស​ប៉េរូ។

 

​ទេសភាព​​ស្រស់​ស្អាត​ពី​​​​​​​​​​​​​​​​​​​​​​​​បន្ទប់​សណ្ឋាគារ​រាង​​​​​​ទ្រវែង​នៅ​ជាប់​​​ជម្រាល​​ភ្នំ​​​​កម្ពស់​៤០០​ហ្វ៊ីតថ៍ ​(១២២​​ម៉ែត្រ​ពី​ដី)​​ នោះ បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​​​​​​​មក​​សម្រាក​លំហែ​កាយ​​​នៅ​ទី​នោះ​។ អ្នក​ទេសចរ​​​​​ភាគ​​ច្រើន​គឺ​ជា​អ្នក​ទៅ​ឡើង​ភ្នំ​លេង​​​ដោយ​ចង់​សម្រាក​លំហែ​ និង​គយ​គន់​ទេសភាព​ជ្រលង​ភ្នំ​​ ព្រម​ទាំង​ទទួល​ទាន​អាហារ​នៅ​លើ​ធ្នើរ​​​​នៃបន្ទប់​សណ្ឋាគារ​ ហើយ​​ជា​ពិសេស​ពួក​​គេ​អាច​មើល​ឃើញ​​ទិដ្ឋភាព​ស្អាត​ៗ​នៅ​ពេល​រាត្រី​ផង​ដែរ។

 

ចង់​ដឹង​ថា​ប្លែក​ប៉ុណ្ណា សូម​មើល​រូប​ភាព​ខាង​ក្រោម៖

 

 
 
 
 
 
 
 
 
 
 

ចុច​អាន៖ រូង​ភ្នំ​ចម្រុះ​ពណ៌​ដូច​ឥន្ទធនូ ពិត​ជា​ប្លែក​ភ្នែក​កម្រ​បាន​ឃើញ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព&រូបភាព៖​ gizmodo

អត្ថបទពេញនិយម