ប្រទះ​ឃើញ​សរសៃ​​មាស​អាយុកាល​រាប់​ពាន់​ឆ្នាំ​នៅ​​ដាណឺម៉ាក

  • 2015-07-10 21:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សរសៃ​​មាស​​អង្កាញ់ៗ​ជិត ​២​ពាន់​ចង្វាយ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កប់​ក្នុង​ដី​នា​​​ប្រទេស​ដាណឺម៉ាក​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ម្សិល​មិញ​។

 

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ ​Flemming Kaul អ្នក​ជំនាញ​នៃ​សារមន្ទីរជាតិ​​ក្នុង​ទី​ក្រុង ​Copenhagen ​បាន​ឲ្យ​ដឹង​ថា​ ​ចង្វាយ​មាស​អង្កាញ់​ៗ​ទាំង​នោះ​អាច​​មាន​អាយុ​កាល​ចន្លោះ​​ពី​ឆ្នាំ​​៧០០ ​ទៅ​៩០០​មុន​គ្រិស្តសករាជ​។ វា​ត្រូវ​បាន​គេ​ជីក​ឃើញ​​ក្នុង​ដី​នៃ​តំបន់ Boeslunde ដែល​ជា​ប្រភព​ស្រាវជ្រាវ​ដ៏​សំខាន់​នៃ​យុគសម័យ​លោហៈ។ ​​​​ ​ អ្នក​ជំនាញ​ខ្លះ​បាន​​សន្និដ្ឋាន​ថា មាស​ទាំង​អស់​នេះ​ប្រហែល​ជា​​គ្រឿង​សក្ការ​​​​ដែល​បុព្វបុរស​ដាណឺម៉ាក​ជំនាន់​ដើម​ទុក​បូជា​ដល់​ព្រះអាទិត្យ ឬ​ជា​គ្រឿង​អលង្ការ​សម្រាប់​លម្អ​អាវ​របស់​ស្ដេច​ជំនាន់​មុន​។ យ៉ាង​ណា​ក្ដី​ចង្វាយ​​​មាស​ទាំង​អស់​នេះ​គេ​ពុំ​ទាន់​ដឹង​ច្បាស់​ថា​ បុព្វបុរស​​ជំនាន់​ដើម​​ធ្វើ​វា​​ឡើង​ក្នុង​គោល​បំណង​​អ្វី​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ​​ទេ​។

 

​វត្ថុ​មាន​តម្លៃ​ទាំង​អស់​នោះ​ គេ​នឹង​យក​វា​ទៅ​រក្សា​ទុក​ក្នុង​សារមន្ទីរ Skaelskor City​ នៅ​សប្ដាហ៍​ក្រោយ ហើយ​បុរាណ​វិទូ​​ក៏​កំពុង​បន្ត​ការ​ធ្វើ​កំណាយ​រក​​​មើល​​វត្ថុ​បុរាណ​ក្នុង​ដី​នៃ​តំបន់ Boeslunde បន្ត​ទៀត​ផង​ដែរ៕

 

 

ចុចអាន៖  រក​ឃើញ​លាមក​មនុស្ស​ផ្ទុក​​លោហៈ​ធាតុ​​​​មាស​​ មាន​​តម្លៃ​​រាប់​​លាន​​ដុល្លារ!

 

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC

អត្ថបទថ្មី