អ្នក​លក់​ទុរេន​សាច់​ដុំ ៦កង់ ធ្វើ​ឲ្យ​នារី​ជា​ច្រើន​​ប៉ង​​ទៅ​ទិញ

  • 2015-07-12 19:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​បុរស​សង្ហា​ឈរ​លក់​ទុរេន ដែល​សារព័ត៌មាន​មួយ​របស់​ប្រទេស​ចិន​យក​ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម កំពុង​ធ្វើ​ឲ្យ​នារី​ជា​ច្រើន​ជជែក​គ្នា​ក្លាយ​ជា​ប្រធាន​បទ​ថ្មី​​មួយ។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍ គឺ​អ្នក​លក់​ទុរេន​នោះ​មាន​សាច់​ដុំ​ធំៗ និង​មុខ​មាត់​សង្ហា​ខុស​ពី​អ្នក​លក់​ទូទៅ។

 

 

តាម​ពិត បុរស​នៅ​ក្នុង​រូបភាព​នោះ​មិន​មែន​ជា​អ្នក​លក់​ទុរេន​ផ្ទាល់​ទេ គេ​គ្រាន់​តែ​យក​ពេល​វេលា​មក​ជួយ​ពូ និង​មីង​ប៉ុណ្ណោះ។ អាជីព​ពិត​របស់​គេ គឺ​ជា​កីឡាករ​កាយ​វប្បកម្ម​ម្នាក់​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​ធ្លាប់​ចូល​រួម​ប្រកួត​ជា​ច្រើន​កម្មវិធី។

 

​រូបភាព​ដែល​កំពុង​ល្បី​ល្បាញ​នេះ ត្រូវ​បុរស​សង្ហា​បង្ហោះ​ចូល​ហ្វេសប៊ុក​កាល​ពី​ជិត ២០​ម៉ោង​មុន តាម​គណនី​មួយ​ដែល​មាន​ឈ្មោះ​របស់​គេ​ផ្ទាល់​គឺ Jordan Yeoh។ អម​ជាមួយ​រូបភាព បុរស​លេង​សាច់​ដុំ​រូប​នេះ បាន​សរសេរ​ថា "អ្នក​លក់​នៅ​ផ្សារ ហាក់​ដូច​ជា​កំពុង​ពេញ​និយម... អ៊ីចឹង​ខ្ញុំ​ទៅ​ជួយ​មីង ពូ​ខ្ញុំ លក់​ទុរេន"។

 

ក្រោយ​ពេល​បង្ហោះ​រួច អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន ពិសេស​សុភាព​នារី បាន​ចែក​រំលែក​ជាង ១​ម៉ឺន​ដង។ កាល​ពី​យប់​មិញ​នេះ បណ្ដាញ​សង្គម​របស់​សារព័ត៌មាន​ចិន Shanghaiist បាន​យក​បង្ហោះ​ត​ទៀត ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន មាន​ការ​ងឿង​ឆ្ងល់​ថា ហេតុអ្វី​បុរស​រូបរាង​សង្ហា​បែប​នេះ បែរ​ជា​មក​ឈរ​លក់​ទុរេន​ទៅ​វិញ៕

 

 

 

 

 

 

 

 

 

ចុចអាន៖ មើល​អ្នក​លក់​ប្រុស​បី​នាក់​នេះ ម្នាក់​ណា​សង្ហា​ជាង​គេ?

 

ដោយ៖ គង់ វិសាល ប្រភព​រូបភាព៖ Facebook(Jordan Yeoh)

អត្ថបទពេញនិយម
អត្ថបទថ្មី