រក​ឃើញ​អំបិល​មាន​ជាតិ​ពុល​​​២ម៉ឺន​តោន​នៅ​ចិន

  • 2015-07-13 14:18:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​បាន​រក​ឃើញ​រោងចក្រ​តូច​មួយ​នៅ​ទីក្រុង​ប៉េកាំង ដែល​បាន​ផលិត​អំបិល​មាន​ជាតិ​ពុល​២ម៉ឺន​តោន សម្រាប់​នាំ​ទៅ​លក់​នៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស​ចិន។

 

 

រោងចក្រ​ដែល​មាន​ទំហំ​ត្រឹម​តែ​៨ម៉ែត្រ​ការ៉េ​នោះ​ ស្ថិត​នៅ​ស្រុក Daxing នា​ទីក្រុង​ប៉េកាំង​។ រោងចក្រ​នេះ​បាន​ផលិត​​អំបិល​ក្លែងក្លាយ​អស់​រយៈ​ពេល​៧ឆ្នាំ​មក​ហើយ ដោយ​ត្រូវ​បាន​លក់​ចេញ​ទៅ​កាន់​ភូមិ​តូចៗ​ក្នុង​ទីក្រុង​ប៉េកាំង ដែល​មាន​ដូច​ជា Tianjin, Jiangsu, Henan, Hebei, Anhui និង​ Shandong ជា​ដើម។

 

អំបិល​នេះ​មាន​បន្ថែម​សារជាតិ​នីត្រាត ដែល​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ផលិតកម្ម​សាច់។ លោក​សាស្ត្រាចារ្យ Fan Zhihong មក​ពី​សាលា​វិទ្យាសាស្ត្រ​ចំណី​អាហារ​ប្រចាំ​សាកល​វិទ្យាល័យ​កសិកម្ម​ចិន បាន​ប្រាប់​សារព័ត៌មាន​ថា​អំបិល​ដែល​មាន​ជាតិ​ពុល​នេះ ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ក្នុង​រោងចក្រ​ផលិត​ចំណី​អាហារ​ មិនមែន​យក​ទៅ​ដាក់​លក់​តាម​ផ្សារ​នោះ​ឡើយ៕ ​​​​

 

ចុច​អាន៖ អង្ករ​ក្លែងក្លាយ​ធ្វើ​ពី​ប្លាស្ទិក​កំពុង​រីក​រាលដាល​​នៅ​​អាស៊ី

 

ប្រភព៖ shanghaiist

អត្ថបទថ្មី