អាច​ស្រក់​ទឹក​ភ្នែក! ជាង ៧​នាទី​បង្ហាញ​ពី​ការ​សង​គុណ​របស់​កូន​ប្រុស​ចំពោះ​ឪពុក

  • 2015-07-15 13:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​ដើរ​លឿន​ណាស់ ក្មេង​ប្រែ​ជា​ចាស់ ស្បែក​ធ្លាប់​រលោង​តឹង​​ណែន​ប្រែ​ជា​ជ្រីវជ្រួញ ខ្សត់​ខ្សោយ​កម្លាំង។ គ្មាន​នរណា​អាច​ចៀស​ផុត​វដ្ត​​ជីវិត​នេះ​ទេ ប៉ុន្តែ​អ្វី​​ដែល​ត្រូវ​គិត​គឺ​កូន​គ្រប់​រូប​គួរ​សង​គុណ​ឪពុក​ម្ដាយ​យ៉ាង​ណា និង​មើល​ថែ​លោក​ទាំង​ពីរ​ដូច​ម្ដេច។

 

 

ឪពុក​ខំ​ចិញ្ចឹម​កូន បង្ហាត់​ឲ្យ​ចេះ​ដើរ បង្រៀន​គ្រប់​បែប​យ៉ាង​ចេញ​ពី​ចិត្ត​ពិត ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់។ ពេល​វេលា​មិន​នៅ​មួយ​កន្លែង ខណៈ​កូន​ធំ​អាច​ដើរ​ដោយ​ខ្លួន​ឯង​បាន ឪពុក​ប្រែ​ជា​​ជរា​ត្រូវ​ការ​ជំនួយ​ពី​កូន​វិញ។

 

វីដេអូ​ជាង ៧​នាទី​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​ទង្វើ​សង​គុណ​ឪពុក​ពី​កូន​ប្រុស​ម្នាក់។ ដំបូង​ឡើយ​ប្រពន្ធ​ជា​អ្នក​បំពេញ​​តួនាទី​មើល​ថែ​ឪពុក ប៉ុន្តែ​ដោយសារ​នឿយ​ហត់​ពេក​ទ្រាំ​ពុំ​បាន ទើប​និយាយ​ប្រាប់​ប្ដី​ត្រង់ៗ។ នឹក​ឃើញ​ដល់​អតីតកាល​ដែល​ឪពុក​ធ្លាប់​មើល​ថែ​ខ្លួន កូន​ប្រុស​ក៏​សម្រេច​ចិត្ត​លា​ឈប់​ពី​ការងារ ដើម្បី​មើល​ថែ​លោក​ដោយ​ផ្ទាល់...៕

 

ចង់​ដឹង​ថា​រំជួល​ចិត្ត​យ៉ាង​ណា សូម​ទស្សនា​វីដេអូ៖

 

 

បន្ទាប់​ពី​ទស្សនា​វីដេអូនេះ​ហើយ មាន​អ្វី​ចង់​និយាយ​ទៅ​កាន់​អ្នក​មាន​គុណ​​ទេ?

 

ចុចអាន៖​ អាច​ស្រក់​ទឹក​ភ្នែក! ទឹក​ចិត្ត​ឪពុក​គ​ថ្លង់​រើស​សំរាម ចិញ្ចឹម​កូន​ស្រី

ចុចអាន៖ «ចិញ្ចៀន​» វីដេអូ​ដែល​អ្នក​​​មើល​ហើយ ទប់​ទឹក​ភ្នែក​មិន​ជាប់

 

ដោយ៖ គង់ វិសាល ប្រភព៖ crackerdaily