Fanស្រីៗរបស់ 1D ត្រូវខកចិត្តម្ដងទៀតពេលដឹងLouis ក្លាយជាឪពុកគេ
- 2015-07-15 17:39:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fanស្រីៗរបស់ 1D ត្រូវខកចិត្តម្ដងទៀតពេលដឹងLouis ក្លាយជាឪពុកគេ
ចន្លោះមិនឃើញ
អ្នកគាំទ្រស្រីៗរបស់ក្រុមចម្រៀងអង់គ្លេស One Directionsបានខកចិត្តម្ដងរួចមកហើយពេលដែល Zayn Malikដើរចេញពីក្រុម។ ពេលនេះពួកគេត្រូវស្រក់ទឹកភ្នែកម្ដងទៀតនៅពេលដែលដឹង Louis Tomlinson ក្លាយជាឪពុកគេ។
ថ្មីៗនេះព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលបានចេញមកថាសមាជិក Louis Tomlinson របស់ One Directions នឹងក្លាយជាឪពុកគេនៅដើមឆ្នាំក្រោយនេះ ដោយមិត្តស្រីថ្មីរបស់គេឈ្មោះ Briana Jungwirth កំពុងមានផ្ទៃពោះ។
“Louis ពិតជាសប្បាយចិត្តនិងមានក្ដីរំភើបជាខ្លាំងពេលដឹងខ្លួនក្លាយជាឪពុករបស់គេ ហើយគាត់គិតថា Briana នឹងក្លាយជាម្ដាយដ៏អស្ចារ្យម្នាក់។ វាគឺជារឿងភាពភ្ញាក់ផ្អើលនៅពេលដំបូងដោយសារ Louis និងBriana គឺជាមិត្តភ័ក្ដិដ៏ស្និទ្ធស្នាលជាមួយគ្នា ប៉ុន្តែរឿងនេះបានធ្វើឲ្យអ្នកទាំងពីរកាន់តែមានភាពស្អិតល្មួតថែមទៀត"។ នេះបើតាមការឲ្យដឹងពីរមិត្តរបស់អ្នកទាំងពីរ។
តារាវ័យ២៣ឆ្នាំនិង Briana Jungwirth បានស្គាល់គ្នាតាមរយៈការណែនាំរបស់មិត្តរបស់ពួកគេទាំងពីរនៅដើមឆ្នាំនេះ។ បន្ទាប់មក Louis បានបែកពីអតីតមិត្តស្រី Eleanor Calder នៅខែមិនាហើយក៏ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយ Brianaនៅខែឧសភា ៕
Louis និងមិត្តស្រីថ្មី Briana Jungwirth
Louis និងអតីតមិត្តស្រី Eleanor Calder
ចុចអាន៖រំលឹកវីដេអូអនុស្សាវរីយ៍ One Direction ពេលប្រលង X Factor ដំបូង
ចុចអាន៖មិត្តស្រីសមាជិក One Direction ហោះជាង ៣ម៉ឺនគីឡូម៉ែត្រមកប៉ះប៉ូវស្នេហា តែ…
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ people