​ដឹង​ថា​ហេតុ​អ្វី​តុក្កតា Minion មាន​តែ​ប្រុស អត់​​មាន​ស្រី​អី​មួយអីចឹង​ ទេ?​

  • 2015-07-16 13:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​តុក្កតា "Minions” ដែល​ជា​វគ្គ​ថ្មី​នៃ​ស៊េរី​ខ្សែ​ភាពយន្ត "Despicable Me” បាន​ទទួល​ការ​គាំទ្រ​ច្រើន​មិន​ចាញ់​វគ្គ​មុន​ៗ​ឡើយ បន្ទាប់​ពី​ចាក់​បញ្ចាំង​កាល​ពី​សប្ដាហ៍​មុន។ ទោះ​យ៉ាង​ណា ចំណុច​មួយ​បាន​ក្លាយ​ជា​ចម្ងល់​សម្រាប់​ទស្សនិកជន​​ដោយ​ក្នុង​ខ្សែ​ភាពយន្ត​ទាំង ៣វគ្គ គេ​ឃើញ​តុក្កតា​ Minion ទាំង​អស់​សុទ្ធ​តែ​ភេទ​ប្រុស មិន​មាន​ស្រី​ម្នាក់​ឡើយ។​

 

 

តាម​សម្ដី​អ្នក​​បង្កើត​​តុក្កតា Minion លោក Pierre Coffin បាន​ឲ្យ​ដឹង​ថា តួ​អង្គ​ Minion ​គឺ​ជា​ប្រុស​ទាំង​អស់ ហើយ​អ្នក​បញ្ចូល​សំឡេង​ក៏​ជា​ប្រុស​ទាំង​អស់​ដែរ រួម​ទាំង​លោក​ផង។ មូលហេតុ​ត្រូវ​បាន​អ្នក​គូរ​រូប​គំនូរជីវចល​ជនជាតិ​បារាំង​រូប​នេះ​​លើកឡើង​​ថា មនុស្ស​ស្រី​​​មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​ដោះស្រាយ​បញ្ហា ដូច្នេះ​ពួក​គេ​មិន​សក្ដិសម​ធ្វើ​ជា Minion ឡើយ។ "ដោយ​សារ​តែ​ Minionសុទ្ធ​តែ​មាន​ចរិត​ឡប់​ៗ ល្ងីល្ងើ ដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា​គួរ​បង្កើត Minion ស្រី​បាន​យ៉ាង​ណា​នោះ​ទេ"។ លោក Coffin និយាយ។​​​​​

 

ទោះ​យ៉ាង​ណា ជួន​កាល​គេ​ក៏​​ឃើញ​តួ​អង្គ​ Minion ខ្លះ​តុបតែង​ខ្លួន​ជា​មនុស្ស​ស្រី​ដែរ ដូច​ជា​នៅ​ពេល​ Minion មួយ​ធ្វើ​​ជា​អ្នក​សម្អាត​ផ្ទះ​ក្នុង​រឿង "Despicable 2” និង Minion ​មួយ​ទៀត​​ក្នុង​វគ្គ​ថ្មី​បាន​យក​ផ្កាយ​សមុទ្រ​មក​បិទបាំង​ដើម​ទ្រូង​ដូច​មនុស្ស​ស្រី​ដែរ។​

 

ក្នុង​វគ្គ​ថ្មី ដែល​រក​បាន​លើស​ពី ១០០លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង​នេះ ក៏​មាន​តួ​អង្គ​មនុស្ស​ស្រី​ម្នាក់​ដែរ គឺ Scarlett Overkill ដែល​ជា​តួ​ចិត្ត​អាក្រក់ បញ្ចូល​សំឡេង​ដោយ​តារា​សម្ដែង Sandra Bullock ៕

 

 
 
 

ចុចអាន៖“Minions” បើក​ឆាក​ភ្លាម​រក​បាន​ជិត ៤០០លាន​ដុល្លារ

ចុចអាន៖តួ​អង្គ​ “Power Rangers” ចាស់​ៗ ​​ទៅ​ដល់​ណា​អស់​ហើយ​ឥលូវ​នេះ?

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ thewrap

អត្ថបទថ្មី