DJ កូនកណ្ដុរ បងប្រុសបង្កើតស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍
- 2015-07-17 22:04:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DJ កូនកណ្ដុរ បងប្រុសបង្កើតស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍
ចន្លោះមិនឃើញ
DJ កូនកណ្ដុរ កំពុងជួបទុក្ខធំផ្ទួនៗគ្នា ដោយសារបងស្រីបង្កើតស្លាប់មិនទាន់បាន ១ ឆ្នាំស្រួលបួលផង ស្រាប់តែមានបងប្រុសបង្កើតម្នាក់ទៀត ជាទាហានពលបាលទោ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនេះ នៅក្រុងតាខ្មៅ។
កូនកណ្ដុរ បញ្ជាក់ថា ពេលសពបងប្រុសតម្កល់នៅវត្ត ព្រែកសំរោង ក្រុងតាខ្មៅ ដោយមានរូបគេជាជំហរ ទោះបីជាគ្មានលុយកាក់ជាប់ខ្លួនយ៉ាងណាក្ដី។ "ខ្ញុំគ្មានលុយ ១ រៀលក្នុងហោប៉ៅទេបង ទម្រាំតែសុំលោកបានតម្កល់សព និង រកអាចារ្យបាន ឥឡូវរំលាយសពមិនទាន់ដឹងថា បានលុយពីណាមកឱ្យថ្លៃមេនទេ"។ កូនកណ្ដុរ បញ្ជាក់មកកាន់ Sabay។
DJ រូបនេះបន្ថែមថា មានភាពឯកានៅពេលជួបទុក្ខផ្ទួនៗគ្នាដូច្នេះ ខណៈបងថ្លៃត្រូវជាភរិយាសពមានជំងឺបេះដូង និងកំពុងព្យាបាលនៅមន្ទីរពេទ្យនៅឡើយដែរ។ នាយបញ្ជាក់ថា សូម្បីឪពុកបង្កើតរបស់នាយ ដែលសព្វថ្ងៃស្ថិតក្នុងភេទជាព្រះសង្ឃនៅខេត្តព្រៃវែង ក៏កំពុងមានអាពាធធ្ងន់ត្រូវយកថ្នាំព្យាបាលជាចាំបាច់ដែរ។
ចំណែក សព្វថ្ងៃរូបគេកំពុងចិញ្ចឹមក្មួយប្រុសស្រី ៣ នាក់ក្នុងបន្ទុក ក្រោយពីម្ដាយរបស់ពួកគេជាបងស្រីបង្កើតបានទទួលមរណភាពកាលពីឆ្នាំទៅ។ នាយអះអាងថា៖ "ហើយលើកនេះប្រហែលយកឡានអាកញ្ចាស់ខ្ញុំទៅបញ្ចាំទៀតហើយ ដើម្បីធ្វើបុណ្យសពឱ្យបងប្រុស"។
អានអត្ថបទ៖ សាសា ត្រៀមចេញទៅព្យាបាលនៅថៃ
អានអត្ថបទ៖ អុញ! Laura Mam ធ្លាក់ខ្លួនធ្វើជាអ្នកដឹកជញ្ជូនឥវ៉ាន់ឲ្យភ្ញៀវ?
អត្ថបទ៖ សំ ជំនាញ