សាសា ត្រៀមចេញទៅព្យាបាលនៅបរទេសម្ដងទៀត
- 2015-07-17 19:13:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាសា ត្រៀមចេញទៅព្យាបាលនៅបរទេសម្ដងទៀត
ចន្លោះមិនឃើញ
សាសា នឹងចេញទៅព្យាបាលនៅបរទេសម្ដងទៀត ដោយត្រចៀកផ្នែកខាងឆ្វេងរបស់នាង នៅមិនទាន់ធូរស្បើយនៅឡើយ ពោលមិនអាចស្ដាប់អ្វីលឺនោះទេ។ សាសា បញ្ជាក់ដូច្នេះក្រោយចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ។
សាសា និយាយថា៖ “ប្រហែលជាអាចល្ងាចហ្នឹង ឬក៏ស្អែកពេលព្រឹក ចំណុចហ្នឹងមួយ(ទីតាំង) ខ្ញុំសុំអត់ប្រាប់សិន"។ នាងបន្ថែមថា គ្រូពេទ្យតម្រូវឱ្យនាងទៅពិនិត្យដងខ្លួន និង ក្បាលម្ដងទៀត ព្រោះការលេបថ្នាំព្យាបាលមួយសប្ដាហ៍មកហើយ ក៏នៅតែមិនទាន់ធូរស្បើយនៅឡើយទេ ទាមទារការព្យាបាលម្ដងទៀត។
ជាមួយគ្នានោះ អតីតពិធីការិនី CTN បញ្ជាក់ថា មិនទាន់បានទាមទារសំណងអ្វីទាំងអស់ពីលោក សុខ ប៊ុន នោះទេ គ្រាន់តែចង់ឱ្យលោកចេញមុខមកដោះស្រាយតាមផ្លូវច្បាប់។ អតីតតារារូបនេះអះអាងថា គ្រួសាររបស់នាងមិនទាន់បាននិយាយអ្វីនោះទេពាក់ព័ន្ធទៅរឿងរ៉ាវទាមទារសំណង។
"គ្រួសារខ្ញុំអត់ដែលនិយាយរឿងសំណងទេ កុំថាឡើយខ្ទង់លាន។ សុំឱ្យនិយាយការពិត ខ្ញុំអត់ចង់ឱ្យបងប្អូនគិតថា ក្រុមគ្រួសារខ្ញុំជាមនុស្សលោភ ដើម្បីឆ្លៀតឱកាសមានបញ្ហាហើយ ទារលុយគេយកក្លាយជាអ្នកមាន"។ សាសា បញ្ជាក់មុននេះ។
សាសា សង្ឃឹមថា ភាគីលោក សុខ ប៊ុន នឹងចូលខ្លួនបំភ្លឺដូចការសន្យា។ ប៉ុន្តែជនរងគ្រោះរូបនេះអះអាងថា បានលឺសំដីបែបនេះតាំងពីកើតហេតុបាន ៣ ថ្ងៃមកម៉េ្លះ ហើយបច្ចុប្បន្ននាងមិនដឹងថា លោកឧកញ៉ានៅទីណាពិតប្រាកដនោះទេ។ នាងជឿជាក់ថា យុត្តិធម៌នៅតែមានក្នុងសង្គម ហើយតុលាការនឹងផ្ដល់យុត្តិធម៌។ ពេលនេះនាងបានដាក់ពាក្យបណ្ដឹងរួចហើយ៕
អានអត្ថបទ៖ សាលាភាពយន្តដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ត្រៀមនឹងបង្ហាញខ្លួនចុងខែនេះ
អានអត្ថបទ៖ ប្រសាសន៍សម្ដេច ហ៊ុន សែន និង សម្ដេចក្រឡាហោម ធ្វើឲ្យ សាសា ធូរស្បើយអារម្មណ៍
អត្ថបទ៖ សំ ជំនាញ