កូន​ខ្មែរ​កាត់​បារាំង​មិន​ត្រឹម​ល្បី​នៅ​​​Hollywood ​​​​ថែម​ទាំង​ជា​អគ្គរដ្ឋទូត​Omega!

  • 2014-10-14 15:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​លំដាប់​ពិភព​លោក​មាន​ឈាមជ័រ​ជា​​ខ្មែរ​ មិន​ត្រឹម​តែ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ក្លាយ​ជា​អគ្គរដ្ឋទូត​ស្លាកយីហោ​ក្រុម​ហ៊ុន​នាឡិកា​ល្បី​ទៀត​ផង។

 

 

 

 

តារា​សម្ដែង​ និង​ដើរ​ម៉ូដ​ Berenice Marlohe​ អាយុ​៣៥​ឆ្នាំ​ ដែល​ត្រូវ​បាន​គេហទំព័រ​បរទេស​អះអាង​ថា​ បាន​កើត​នៅ​ទី​ក្រុង​ប៉ារីស​ មាន​ឪពុក​ជា​ជនជាតិ​ខ្មែរ​ និង​ម្ដាយ​ជា​ជន​ជាតិ​បារាំង​ បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​២០០៧​ ដោយ​សម្ដែង​ទាំង​ភាពយន្ត​មួយ​រឿង​ចប់​ និង​រឿង​ភាគ​ជាច្រើន​​ ប៉ុន្តែ​ភាពយន្ត​ James Bond​ រឿង "​Skyfall”​ បាន​ធ្វើ​ឲ្យ​នាង​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ឆ្នាំ​២០១២។

 

-នារី​ខ្មែរ៥​រូប​ ភាគ​ច្រើន​ល្បីល្បាញ​ ក្នុង​ភាពយន្ត ​Hollywood!

 

ពី​ក្រៅ​ការងារ​សម្ដែង​ នាង​បាន​ក្លាយ​ជា​​អគ្គរដ្ឋទូត​ស្លាកយីហោ​ក្រុមហ៊ុន​នាឡិកា​ល្បី​របស់​ស្វីស​ នោះ​គឺ​ Omega។ នាង​បាន​ប្រើ​សម្រស់​ និង​សកម្មភាព​របស់​នាង​ពេល​ចូល​រួម​កម្មវិធី​ល្បី​ៗ​ជួយ​ផ្សព្វផ្សាយ​ផលិតផល​របស់​ក្រុមហ៊ុន​នេះ​ តាម​រយៈ​ការ​បង្ហាញ​នាឡិកា ​Omega ​នៅ​លើ​ដៃ​របស់​នាង​ដោយ​ប្រយោល។

 

 

 

នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ នាង​ Berenice Marlohe​ អាច​នឹង​លេច​មុខ​ក្នុង​រឿង​ថ្មី​ពីរ​ទៀត​ គឺ​ "Untitled Terrence Malick Project”​ និង​ "Prisoner of War”។

 

ប្រភព៖ Imdb, Dailymail, Omegawatches