​ធ្លាយ​បេក្ខជន​​ជិត​​១​ម៉ឺន​នាក់​ ​បោះ​បង់​​ចោល​ប្រលង​បាក់​ឌុប​​លើក​​ទី​២​ ​​

  • 2014-10-14 16:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​ជា​តួ​លេខ​​ច្រើន​​បំផុត​​ ​ក្នុង​រយៈ​ពេល​១០ ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​​បេក្ខជន​ជិត​ ១ ម៉ឺន​នាក់ ​បាន​បោះ​បង់​ចោល​ការ​ប្រលង​សញ្ញាបត្រ មធ្យម​​ សិក្សា​ទុតិយភូមិ​(បាក់​ឌុប)។ ការ​បោះ​បង់​ដ៏​ច្រើន​នេះ​ បាន​កើត​ឡើង​ ខណៈក្រសួង​អប់រំ​ ​កែ​ទម្រង់​ស៊ី​ជម្រៅ​លើ​​វិស័យ​អប់រំ​ ពិសេស​​ការ​ប្រលង​បាក់​ឌុប​តែ​ម្តង​។

 

លោក​ រស់​ សាលីន​ មន្រ្តី​អ្នក​​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា បាន​ប្រាប់​ Sabay ថា​ មាន​​បេក្ខជន​ ៧០៨៣ នាក់​​​​​ ​នៅ​ទូទាំង​ប្រទេស​បាន​បោះ​បង់​ចោល​ការ​ប្រលង​​បាក់​ឌុប​លើក​ទី​២ នេះ​។ ​ការ​ប្រលង​បាក់​ឌុប​​លើក​ទី​២ នេះ​មាន​​បេក្ខជន​ប្រលង​ ៦៧០០០ នាក់​។

 

 

ចំនួន​អវត្តមាន​​ដែល​​មាន​​រហូត​ដល់​ ​​១០​ %  នៃ​ចំនួន​បេក្ខជន​សរុប​ ត្រូវ​បាន​លោក រស់​ សាលីន​ បន្ថែម​ថា​ អ្នក​​ទាំង​នោះ​អាច​មាន​សមត្ថភាព​ទាប​ ឬ​ដោយ​ប្រការ​ណា​មួយ​ ដែល​​​យើង​​មិន​អាច​ដឹង​។​​​​ តែ​ទោះ​ជា​​យ៉ាង​ណា​​ការ​ប្រលង​មួយ​​ថ្ងៃ​កន្លង​មក​គឺ​បាន​ប្រព្រឹត្តិ​ទៅ​ល្អ​ប្រសើរ​ទាំង​បច្ចេក​ទេស​ រួម​​ទាំង​សន្តិសុខ​សណ្តាប់​ធ្នាប់​ ពោល​មិន​​មាន​​ភាតុ​ភាព​អ្វី​ធំ​ដុំ​​​​ ​​​រំខាន​​ដល់​​ការ​ប្រលង​ឡើយ​ ​​។ លោក​ថា បេក្ខជន​មាន​ស្មារតី​មុះ​មុត​​ និង​ប្រឹង​ប្រែង​ប្រលង​ ​មិន​ពឹង​ផ្អែក​លើ​ព្រុយ៉ុង​នោះ​ទេ​។ "​នេះ​គឺ​ជា​ការ​វិវឌ្ឍន៍​មួយ​យ៉ាង​ល្អ​ប្រសើរ​ ​​ព្រោះ​ការ​ប្រលង​លើក​ទី​​២​នេះ​គ្មាន​​ការ​ជ្រួល​​​ច្របល់​លើ​ការ​បែក​ធ្លាយ​វិញ្ញាសា ឬ​​សំណៅ​ឯកសារ​នោះ​​ទេ​​​”។

ជុំវិញ​​បញ្ហា​នេះ​ លោក​ រ៉ុង ឈុន​ ប្រធាន​សមាគម​​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ​បាន​ថ្លែង​ថា ​នេះ​គឺ​ជា​ចំនួន​អវត្តមាន​ដ៏​ច្រើន​មិន​​ធ្លាប់​​មាន​​ពី​មុន​​មក​ ដោយ​សារ​បេក្ខជន​ទាំង​អស់​នោះ​​ មិន​មាន​​ទំនុក​ចិត្ត​លើ​សមត្ថភាព​​ខ្លួន​។ ប៉ុន្តែ​​លោក​​គាំទ្រ​​​​ការ​កែ​ទម្រង់​របស់​​ក្រសួង​អប់រំ​ ទោះ​ការ​កែ​ទម្រង់​នេះ​រាង​យឺត​ពេល​​បន្តិច​ក្តី​ ព្រោះ​​​នៅ​ឆ្នាំ​២០១៥ ពេល​​​អាស៊ាន​ធ្វើ​សមាហរណ៍​កម្ម​ ​យើង​ទាម​ទារ​​ការ​ប្រកួត​ប្រជែង​ខ្លាំង​ណាស់។

 

ការ​ប្រលង​បាក់ឌុប​​មាន​បេក្ខជន​ ៦៧០០០ នាក់​ ដោយ​ចែក​​ជា ១១៧ មណ្ឌល​។​ ចំណែក​លទ្ធផល​ប្រលង​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤៕ ​ ​​​​

អានអត្ថបទ៖ ​បាក់​ឌុប​​​ព្រឹក​មិញ​​​បេក្ខជន​​ភាគ​ច្រើន​​ធ្វើ​មិន​បាន​ ៥០%​ ទេ! ចុច​ត្រង់​នេះ

អត្ថបទ៖មៃ សុខលីម