Microsoft​ នឹងបញ្ចេញ​​ Smartphone ថ្មី​​ពីរ​ម៉ូដែល​​​​លក្ខណៈសម្បត្តិ​ខ្លាំង​ៗ​

  • 2015-07-25 13:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ Microsoft ​គឺ​ទំនងជា​កំពុង​ធ្វើ​ការ​ផលិត​នូវ​ទូរសព្ទ​ Smartphone ​ថ្មី​របស់​ខ្លួន​ចំនួន​ពីរ​ម៉ូដែល​គឺ​​ ​ម៉ូដែល​ Microsoft Lumia 950 (Talkman) និង the Lumia 950 XL (Cityman) ហើយ​ទាំង​ពីរ​ម៉ូដែល​នេះ​នឹង​ភ្ជាប់​មក​ជា​មួយ​នឹង​គ្រឿង​ Hardware មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់ រួម​ទាំង​​បច្ចេកវិទ្យា​ស្គែន​មុខ​​ Iris Scanner​ ថែ​ម​ទៀត​ផង។​ ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ​សម្បត្តិ​ របស់​ Smartphone ទាំង​ពីរ​ម៉ូដែល​ ​​ដែល​បាន​បង្ហាញ​នៅ​លើ​វិបសាយ windowscentral។

 

 

 

ចំពោះ​ Nokia Lumia 950 បាន​បំពាក់​ដោយ​អេក្រង់​​ទំហំ​ ៥,២ អ៊ីង​​ប្រភេទ​ QHD កម្រិត​ Resolution 2560 x 1440 ភិចស៊ែល​ និង​ CPU ប្រភេទ​​ Hexa-core Qualcomm Snapdragon 808។

 

​ចំណែក​ឯ​ RAM វិញ​មាន​ទំហំ 3GB ទំហំ​ផ្ទុក​ទិន្នន័យ​ 32GB​ និងអាច​បន្ថែម​​ទំហំ​តាម​រន្ធ​​​​ microSD​ ​បាន។ នៅ​ផ្នែក​ខាង​មុខ​មាន​កាមេរ៉ា​ទំហំ ​ 5 MP កាមេរ៉ា​ក្រោយ​ទំហំ 20 MP PureView។ Microsoft Lumia 950 ​នឹង​ភ្ជាប់​មក​ជា​មួយ​ថ្ម​មាន​ថាមពល​ 3000 mAh និង​ ​​រន្ធ​ USB Type-C ហើយ​​វា​​នឹង​មា​នប្រព័ន្ធ​សាក​ថ្ម​​ Wireless ប្រភេទ Qi wireless charging។

 

សម្រាប់​ម៉ូដែល​ Microsoft Lumia 950 CL​ បំពាក់​ដោយ​អេក្រង់​ទំហំ ៥,៧ អ៊ីង ​​ប្រភេទ​​ QHD Display ,​ CPU ប្រភេទ​ octa core Snapdragon 810 ទំហំ RAM 3GB ទំហំ​ផ្ទុក​ទិន្ននិន័យ​ 32GB អាច​បន្ថែម​​ទំហំ​តាម​រន្ធ​​ microSD ។

 

លក្ខណៈ​បន្ថែម​ទៀត​មាន​ដូចជា​ កាមេរ៉ា​ក្រោយ​ទំហំ 20 MP ​PureView ជា​មួយ​នឹង​ភ្លើង​ Triple LED Flash កាមេរ៉ាមុខ​ទំហំ​​ 5 MP ថាមពល​ថ្ម​​ 3300 mAh ​​​ ​ប្រព័ន្ធ​សាក​ថ្ម​ Wireless ប្រភេទ Qi wireless charging flip Cover និង​រន្ធ​ USB Type-C។

 

Smartphone ទាំង​ពីរ​ម៉ូដែល​នេះ​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​​ Windows 10 ហើយ ​​Microsoft ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ប្រកាស​បង្ហាញ​វា​ក្នុង​​ព្រឹត្តិការណ៍​ IFA 2015 ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ៕

 

អាន​បន្ត៖ ១៥សន្លឹក​បង្ហាញ​ពី​ប្រវត្តិ​ត្រួសៗ​របស់​ក្រុមហ៊ុន Microsoft

 

ប្រែ​សម្រួល៖ សំនៀង

ប្រភព៖ geeky-gadgets