Leo រៃអង្គាស​ប្រាក់​បាន ៤០លាន​ដុល្លារ សម្រាប់​ការ​ជួយ​សង្គ្រោះ​បរិស្ថាន​ពិភពលោក

  • 2015-07-26 17:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​អាមេរិក Leonardo DiCaprio ​​បាន​រៃអង្គាស​ប្រាក់​​ចំនួន ៤០លាន​ដុល្លារ ​តាម​រយៈ​កម្មវិធី Leonardo DiCaprio Foundation ប្រចាំ​ឆ្នាំ​២០១៥ ដែល​លោក​បាន​រៀប​ចំ​នៅ Saint-Tropez កាល​ពី​ថ្ងៃ​ពុធ។ Leo បាន​បង្កើត​មូលនិធិ​មួយ​នេះ​តាំង​ពី​ឆ្នាំ​១៩៩៨ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិរក្ស​បរិស្ថាន និង​ធនធានធម្មជាតិ។

 

 

នៅ​ក្នុង​កម្មវិធី​ឆ្នាំ​នេះ តួ​ឯក​ប្រុស​រឿង "Titanic" បាន​បរិច្ចាគ​គ្រឿង​អលង្ការ​ និង​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ដើម្បី​ដាក់​ដេញ​ថ្លៃ ដោយ​​មាន​​ភ្ញៀវ​កិត្តិយស​ជា​តារា​ល្បី​ៗ​ជា​ច្រើន​នាក់​ចូលរួម តួ​យ៉ាង​ដូច​ជា​ Kate Hudson, Naomi Campbell និង Orlando Bloom, រួម​ទាំង Elton John និង John Legend ដែល​បាន​ឡើង​សម្ដែង​ទាំង​ពីរ​នាក់​ក្នុង​កម្មវិធី​នោះ។​

 

កាល​ពី​ឆ្នាំ​មុន តារា​វ័យ ៤០ឆ្នាំ​រូប​នេះ​គឺ​ជា​សិល្បករ​មួយ​រូប​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី Ice Bucket Challenge និង​បាន​បរិច្ចាគ​ចំនួន ១សែន​ដុល្លារ​ដល់​សមាគម​ស្រាវជ្រាវ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ALS។ កាល​ពី​ឆ្នាំ​២០១១ តារា​រូប​នេះ ក៏​បាន​រៃ​អង្គាស​ប្រាក់​ជាង ២សែន​ដុល្លារ​ដែរ រួម​ជាមួយ​ប្រាក់​បរិច្ចាគ​ផ្ទាល់​ខ្លួន​ចំនួន ៧ម៉ឺនដុល្លារ ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​រង​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ហៃទី ៕

 

ចុចអាន៖តារា​​​ល្បី​ៗ​ពិភពលោក​ដែល​មាន​ស្នាដៃ​ធំ​​ក្នុង​កិច្ចការពារ​បរិស្ថាន

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ cambio

អត្ថបទពេញនិយម