ឯក សុវណ្ណរ័ត្ន ថត​តួ​ឆ្នាស​លើក​ដំបូង

  • 2015-07-28 12:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក សុវណ្ណរ័ត្ន ផ្ដើម​សម្ដែង​ជា​តួ​ឆ្នាសឆ្នើម​លើក​ដំបូង ក្រោយ​ចាប់​ផ្ដើម​អាជីព​សិល្បៈ ១០ ឆ្នាំ​កន្លង​មក​នេះ ស្រប​ពេល​សាមី​ខ្លួន​អះអាង​ថា គឺ​ជា​ រឿង​ថ្មី​សម្រាប់​នាង។

 

 

“និយាយ​ទៅ អត់​អី​ដែរ! ពិបាក​ខ្លះ និង​មិន​ពិបាក​ខ្លះ​លាយឡំ​គ្នា ធ្វើ​ម៉េច​ការងារ​យើង​ទៅ​ហើយ"។ តារា​សម្ដែង​រូប​នេះ​បញ្ជាក់​ថា នាង​ចាប់​ផ្ដើម​ថត​ជា​បែប​នេះ​ឱ្យ​ផលិតកម្ម Town ក្នុង​បទ​ថ្មី​មួយ​មាន​ចំណង​ជើង​ថា "ទឹក​ភ្នែក​ស្រី​ម៉ាស្សា" ។ ហើយ​នាង​ជា​តួ​ឆ្នាសឆ្នើម និង​ មាន​ចរិត​ម្ញ៉ិកម្ញ៉ក់ ដែល​មាន​ចរិត​ច្រណែន​និន្ទា​ជាមួយ​តារា​សម្ដែង នី មនុន្នីនាថ នៅ​ក្នុង​សាច់​រឿង MV ខារ៉ាអូខេ។

 

ម្ចាស់​ហាង​សាឡន​រូប​នេះ​បញ្ជាក់​ថា ការ​ប្រឡូក​សិល្បៈ​ប្រហែក ១០ កន្លង​មក​នេះ ធ្លាប់​តែ​សម្ដែង​ជា​តួ​សុភាពរាបសារ​ទេ​​មិន​ថា​ តែ​កុន ឬ ​MV ខារ៉ាអូខេ​ឡើយ។ ប៉ុន្តែ សុវណ្ណរ័ត្ន បញ្ជាក់​ទៀត​ថា នេះ​ជា​ការ​ចាប់​ផ្ដើម​ថ្មី បន្ទាប់​ពី​ផ្អាក​សិល្បៈ​មួយ​រយៈ ហើយ​ងាក​ទៅ​ចាប់​យក​អាជីព​បើក​ហាង​សាឡន នៅ​អំឡុង​ឆ្នាំ ២០១៤ ទម្រាំ​អាច​ដំណើរ​បាន​រលូន​មក​ដល់​សព្វ​ថ្ងៃ និង​មាន​ចំណូល​អាច​ទប់ទល់​បាន​លើ​ការ​ចំណាយ​ផ្សេងៗ​នោះ។

 

ម្យ៉ាង​ទៀត​នាង​ថា ខារ៉ាអូខេ ១ បទ​ចំណាយ​ពេល​ថត​តិច មិន​ដូច​កុន​នោះ​ទេ និង​ចែក​ពេល​វេលា​បាន​។ សុវណ្ណរ័ត្ន បន្ថែម​ថា៖ "ហាង​រក​បាន​គ្រាន់​ទប់ទល់ តែ​បើ​មាន​ចំណូល​ពី​សិល្បៈ​ទៀត កាន់​តែ​កាក់កប​ទៀត"។ តារា​ដដែល​អះអាង​ថា ហាង​របស់​នាង​មាន​ការ​គាំទ្រ​ច្រើន​លើ​ផលិតផល​សម្រក​រាង ក្នុង​នោះ​ក៏​មាន​អ្នក​រួម​អាជីព​សិល្បៈ​មួយ​ចំនួន​ផង​ដែរ៕

 

អាន​អត្ថបទ៖  ឥឡូវ​ឧបករណ៍​ភ្លេង​ខ្មែរ ក៏​អាច​ប្រគំ​បទ​អន្តរជាតិ​បាន​ដែរ?

អាន​អត្ថបទ៖  ម្ដាយ យុគ ចិន្ដា ថ្លែង​ច្បាស់​ៗ​រឿង​អ្នក​ចង​ដៃ​មង្គល​ការ​កូន​ប្រុស​យប់​មិញ

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី