ដោយ​សារ​កំហុស​ធនាគារ​ ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​មាន​ប្រាក់​​​​ជិត​១៥​ពាន់​លាន​ដុល្លារ​រយៈ​ពេល​១ថ្ងៃ

  • 2015-07-28 15:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​​​ម្នាក់​មក​ពី​ក្រុង ​Kanpar​ រដ្ឋ​ Uttar Pradesh ប្រទេស​ឥណ្ឌា​បាន​ក្លាយ​ជា​អ្នក​មាន​ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ ក្រោយ​ពេល​​​ធនាគារ​បាន​ផ្ទេរ​លុយ​ច្រឡំ​ចូល​ក្នុង​គណនី​របស់​នាង។

 

 

 

Urmila Yadav ​ដែល​ធ្វើ​ការ​ក្នុង​ហាង​​កែ​សម្ផស្ស​មួយ​ មាន​លុយ​ក្នុង​កុង​ធនាគារ​ត្រឹម​២០០០​រូពី ​(៣១​ដុល្លារ) ប៉ុណ្ណោះ។ ក្រោយ​មក​នាង​បាន​ទទួល​សារ​ពីរ ​ពី​ធនាគារ​ដោយ​បាន​និយាយ​ថា​​ ទឹក​ប្រាក់​ចំនួន​៩៩៩ ៩៩៩​រូពី​ (១៥ ៥៨៩​ដុល្លារ) ត្រូវ​បាន​បញ្ចូល​ក្នុង​គណនី​របស់​នាង​ និង​មួយ​ទៀត​បាន​និយាយ​ថា​ ទឹក​ប្រាក់​ប្រហែល​៩​០០​ពាន់​ រូពី​(១៤ ០៣០​ដុល្លារ) ​ត្រូវ​បាន​ដក​ចេញ​វិញ​។ ពេល​ទទួល​បាន​សារ​ចម្លែក​​បែប​នេះ​ នាង​បាន​ទៅ​​​ធនាគារ​ដើម្បី​បញ្ជាក់​មើល។

 

ពេល​ទៅ​ដល់​ Urmila​ បាន​ឲ្យ​បុគ្គលិក​ធនាគារ​ជួយ​​​ពិនិត្យ​មើល​ទឹក​ប្រាក់​ឃើញ​ថា​ កុង​ធនាគារ​​របស់​នាង​មាន​លុយ​ដល់​ទៅ​ ៩៥​ ៧១១​ ៦៩៨​ ៦៤៧​ រូពី​ (ប្រហែល​១៥​​ពាន់​លាន​ដុល្លារ)។ នេះ​​គឺ​ដោយ​សារ​កំហុស​​ប្រតិបត្តិការ​របស់​ធនាគារ។ ក្រោយ​​មក​ធនាគារ​បាន ដោះ​ស្រាយ​បញ្ហា​នោះ និង​បាន​ដក​លុយ​​ដ៏​ច្រើន​នោះ​ពី​កុង​ធនាគារ​នាង​វិញ។

 

ដោយ​ឡែក​ ចំពោះ​រឿង​នេះ​ Urmila បាន​​ឲ្យ​ដឹង​ថា​ " ខ្ញុំ​មិន​ខ្វល់​អំពី​ទឹក​ប្រាក់​ដ៏​ច្រើន​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ខ្វល់​គឺ​លុយ​២០០០​រូពី ​(៣១​ដុល្លារ​) ដែល​ជា​របស់​ខ្ញុំ គឺ​វា​មាន​សុវត្ថិភាព​"៕

 

 

ចុច​អាន៖ ខឹង​ឪពុក​មិន​ទិញ​ទូរសព្ទ​ឲ្យ​ ក្រមុំ​២០​ឆ្នាំ​ម្នាក់​​ដេក​​​យំ​​ននៀល​កណ្ដាល​ផ្លូវ​

 

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ techworm

អត្ថបទថ្មី