គ្រូ​ធំ Barca ​ថា Van Gaal ​នឹង​ជួយ​ Man Utd ​លើក​ពាន​៣ ​រដូវ​កាល​ក្រោយ

  • 2015-07-28 17:32:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Luis Enrique ​អ្នក​ចាត់​ការ​ក្រុម Barcelona ​បាន​និយាយ​ថា​ Louis van Gaal ​ជា​មនុស្ស​ដែល​អាច​ជួយ​ក្រុម Manchester United ​លើក​ពាន​៣​បាន​នៅ​រដូវ​កាល​ក្រោយ​នេះ។

 

 

Enrique ​និង​ Van Gaal ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ម្ដង​មក​ហើយ​នៅ​អេស្ប៉ាញ ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​មុន​នេះ​ពួកគេ​បាន​ដឹក​នាំ​ក្រុម​រៀង​ខ្លួន​​ប្រកួត​គ្នា (Barca ​ប្រកួត​ជាមួយ Man Utd) ​នៅ​ទឹក​ដី​អាមេរិក ដោយ​លទ្ធផល​បិសាច​ក្រហម​ឈ្នះ​អ្នក​មាន​បុណ្យ ៣-១ ។ ក្រោយ​ជំនួប​គ្រូ ​និង​សិស្ស​បញ្ចប់​ទៅ អ្នក​ចាត់​ការ​ដែល​ដឹក​នាំ Barca ​លើក​ពាន​៣​រដូវ​កាល​មុន​បាន​និយាយ​ថា បុរស​សញ្ជាតិ​ហុល្លង់​រូប​នេះ (Van Gaal) ​នឹង​ធ្វើ​ឱ្យ​ Man Utd ​ខ្លាំង​ដូច​សម័យ​មុន​អីចឹង។

 

អ្នក​ចាត់​ការ​វ័យ​ក្មេង​ខាង​លើ​បាន​និយាយ​ទៀត​ថា៖ "ក្នុង​មួយ​ឆ្នាំ​អ្វី​គ្រប់​យ៉ាង​ក៏​អាច​កើត​បាន​ដែរ។ យើង​ធ្លាប់​អត់​បាន​ពាន​អ្វី​សោះ ប៉ុន្តែ​ក្រោយ​មក​យើង​អាច​ទទួល​បាន​ដល់​ទៅ​៣។ United ​ក៏​អាច​ធ្វើ​អីចឹង​បាន​ដែរ ជាមួយ​គ្រូ​បង្វឹក​ដូចជា Van Gaal ​ហើយ​កីឡាករ​ល្អ​ៗ​ដែល​គេ​មាន។ ពួកគេ​គឺ​ជា​ក្រុម​មួយ​ដែល​អាច​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង”។

 

 

លោក Van Gaal ​បាន​ចូល​ដឹក​នាំ Man Utd ​នៅ​រដូវ​កាល​មុន ហើយ​អាច​ជួយ​ក្រុម​នេះ​ឱ្យ​បាន​ទៅ​លេង​នៅ Champions League ​វិញ​នៅ​រដូវ​កាល​ថ្មី​នេះ។ អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ ​ធ្លាប់​បាន​និយាយ​ថា​រូប​លោក​មក​ដឹក​នាំ​បិសាច​ក្រហម​ដើម្បី​ជោគជ័យ ហើយ​លោក​មាន​ពេល​តែ​៣​ឆ្នាំ​ទេ​នៅ​ទីនេះ ព្រោះ​ថា​បុរស​វ័យ​៦៣​ឆ្នាំ​រូប​នេះ​បាន​សន្យា​ជាមួយ​ប្រពន្ធ​លោក​ហើយ​ថា​នឹង​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៧។

 

លោក Van Gaal ​និង​ភរិយា

 

ចាំ​មើល​នៅ​សល់​រយៈ​ពេល​២​រដូវ​កាល​ទៀត​នេះ លោក​អាច​ដឹក​នាំ​ Man Utd ​ឱ្យ​ទទួល​បាន​ជោគជ័យ​ដល់​កម្រិត​ណា?

 

​ចុចអានVan Gaal ​មាន​អារម្មណ៍​ដូច​អង្គុយ​ក្នុង​បង្គន់ ពេល​ Man Utd ​ទៅ​លេង​ក្រៅ​ដី

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ goal

អត្ថបទថ្មី