Google Maps​ បន្ថែម​មុខ​ងារ​ថ្មី​ អាច​បង្ហាញ​ពី​ទីតាំង​ដែល​អ្នក​ធ្លាប់​បាន​ទៅ​ ​

  • 2015-07-28 16:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ Google Maps​ បាន​ធ្វើ​ការ​បន្ថែម​មុខ​ងារ​ថ្មី​ទៅ​លើ​ផែន​ទី​របស់​ខ្លួន​ដែល​អាច​ឲ្យ​យើង​ឃើញ​ពី​ទីតាំង​ដែល​យើង​ធ្លាប់​បាន​ទៅ​កាន់​ពី​មុន​មក។

 

 

មុខ​ងារ​ថ្មី​នេះ​មាន​ឈ្មោះ​ថា​ Timeline​ ដែល​ខុស​ពី​ Timeline​ របស់​ Facebook​ ព្រោះ​វា​មិន​បង្ហាញ​ព័ត៌មាន​ឲ្យ​អ្នក​ដទៃ​បាន​ឃើញ​នោះ​ទេ​ គឺ​មាន​តែ​អ្នក​ទេ​ដែល​អាច​ឃើញ​វា​បាន។ វា​ជា​មួយ​មុខ​ងារ​ថ្មី​ដែល​អាច​មើល​ឃើញ​ពី​ទីតាំង​ដែល​អ្នក​ធ្លាប់​បាន​ទៅ​កម្សាន្ត​ពី​មុន​មក។ មិន​ត្រឹម​តែ​អាច​បង្ហាញ​ពី​ទីតាំង​នោះ​ទេ ​វា​ថែម​ទាំង​អាច​បង្ហាញ​ពី​ពេល​វេលា​​ដែល​អ្នក​បាន​ទៅ​ដល់​ និង​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​នោះ​ផង។​

 

ប្រសិន​បើ​អ្នក​ប្រើ​កម្មវិធី​ Google Photos​ នោះ ​រូប​ថត​ដែល​អ្នក​បាន​ថត​នឹង​បង្ហាញ​ពី​ទីតាំង​ និង​ពេល​វេលា​​ដែល​បាន​ថត​ផង​ដែរ។

 

មាន​មុខ​ងារ​ថ្មី​នេះ​ហើយ ​អ្នក​នឹង​មិន​អាច​ភ្លេច​ពី​ពេល​វេលា​ និង​ទីតាំង​ដែល​អ្នក​ធ្លាប់​បាន​ទៅ​កម្សាន្ត​កាល​ពី​​មុន​នោះ​ទេ។

 

​មុខ​ងារ​នេះ​នឹង​ចាប់​ផ្ដើម​មាន​ឲ្យ​ប្រើ​ប្រាស់​នៅ​លើ​កុំព្យូទ័រ​ និង​ទូរសព្ទ​ ឬ​ Tablet ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជា​មុន​សិន​ បន្ទាប់​មក​នឹង​មាន​នៅ​លើ​ប្រព័ន្ធ​ iOS នា​ពេល​ឆាប់ៗ៕

 

 

-ចុច​អាន៖ Microsoft​ នឹងបញ្ចេញ​​ Smartphone ថ្មី​​ពីរ​ម៉ូដែល​​​​លក្ខណៈសម្បត្តិ​ខ្លាំង​ៗ​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​ ប្រភព៖ cnn

អត្ថបទថ្មី