​ប្រទេស​ដំបូង​​ទទួល​​បាន​គម្រោង​​អ៊ីនធឺណិត​តាម​បាឡុង​ហោះ​របស់​ Google គឺ​នៅ​​​​អាស៊ី

  • 2015-07-31 18:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Project Loon ដែល​​ជា​គម្រោង​ផ្ដល់សេវា​​អ៊ីនធឺណិត​​តាម​រយៈ​បាឡុង​ហោះ​​ទៅ​​​តំបន់​ដាច់ស្រយាល​ និង​គ្មាន​សេវាអ៊ីនធឺណិត​ប្រើគ្រប់គ្រាន់​​របស់​ក្រុមហ៊ុន Google ​​ឥឡូវ​នេះ​​​បាន​ចាប់​ផ្ដើម​​​ដំណើរ​ការ​​​​ដំបូង​ក្នុង​​​ប្រទេសស្រីលង្កា​​ហើយ។​

 

​​

កាល​ពី​ថ្ងៃ​ទី​ ២៨ ​កន្លង​ទៅ​​ រដ្ឋាភិបាល​របស់​ប្រទេស​ស្រីលង្កា​បាន​ប្រកាសថា​គម្រោង Project Loon របស់​ក្រុមហ៊ុន Google ​នឹង​ដាក់​ឲ្យ​ដំណើរការ​ផ្ដល់​សេវា​​​អ៊ីនធឺណិត​ទូទាំង​ប្រទេស​ស្រីលង្កា​​​ទាំង​មូល។ ​

 

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប្រទេស​ស្រីលង្កា​​លោក Mangala Samaraweera ​បាន​និយាយថា ​ការ​ចុះ​កិច្ចព្រមព្រៀង​ជា​មួយក្រុមហ៊ុន​ Google​ ក្នុង​ដំណើរការ​បាឡុង​នេះ​​ នឹង​ចាប់​ផ្ដើម​ដំណើរការ​នៅ​ប៉ុន្មាន​​ខែ​ក្រោយ​ខាង​មុខ​​ ហើយ​ក្រុមហ៊ុន​ Google ​គ្រោង​នឹង​ចាប់​ផ្ដើម​​បង្ហោះ​បាឡុង​​របស់ខ្លួន​នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ។ ចំពោះ​ការ​ដាក់​ដំណើរការ​រួចរាល់​សព្វគ្រប់​​គឺ​នៅ​ខែ​មីនា​ឆ្នាំ ​២០១៦។

 

តាម​ការ​ឲ្យ​ដឹង​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP បាន​ឲ្យ​ដឹងថា ​មូលហេតុ​ដែល​ Google ​ចាប់​ផ្ដើម​គម្រោង​របស់​ខ្លួន​ដំបូង​ជា​មួយ​នឹង​ប្រទេស​ស្រីលង្កា​​នោះ​គឺ​មក​ពី​ប្រទេស​នេះ​មាន​ផ្ទៃ​ដី​តូច​ល្មម ​និង​​មាន​ប្រជាជន​​ដែល​មាន​សេវា​​​អ៊ីនធឺណិត​ទូរសព្ទ​ប្រើ​​មាន​តែ២,៨ លាន​នាក់​​​ក្នុង​ចំណោម​ប្រជា​ជន​សរុប។  មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្នុង​នោះ​​​​ចំនួន​អ្នក​ប្រើ​ប្រាស់​ថេរ​មាន​តែ​ ៦០៦០០០ នាក់​តែ​ប៉ុណ្ណោះ។

 

ស្រីលង្កា​​គឺ​ជា​ប្រទេស​ដំបូង​​បំផុត​ក្នុង​ពិភព​លោក​ដែល​ទទួល​បាន​គម្រោង​ផ្ដល់​សេវា​​អ៊ីនធឺណិត​​របស់​ Google តាម​រយៈ​បាឡុងហោះ​នេះ។ បាឡុង Project Loon ​​នឹង​ហោះ​អណ្ដែត​នៅ​លើ​អាកាស​​ក្នុង​រយៈ​​កម្ពស់​​ប្រហែល​ជា​ ២០គ.ម​ពី​ដី​ ហើយ​​ដំណើរការ​ដោយ​ថាមពល​បាន​មក​ពី​បន្ទះ​សូឡា​ដែល​បំពាក់​នៅ​លើ​នោះ​។   Project Loon វា​នឹង​ផ្ដល់​សេវា​អ៊ីនធឺណិត​ 3G   ​គ្រប​ដណ្ដប់​នៅ​លើ​តំបន់​ដែល​មាន​អង្កត់ផ្ចិត​ ៤០ គ.ម៕

 

អាន​បន្ត៖ Google Maps​ បន្ថែម​មុខ​ងារ​ថ្មី​ អាច​បង្ហាញ​ពី​ទីតាំង​ដែល​អ្នក​ធ្លាប់​បាន​ទៅ

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ geeky-gadgets, digitaltrends

អត្ថបទថ្មី