Drogba ​នឹង​ពាក់​អាវ​លេខ​១១​នៅ​ក្លិប​ថ្មី​ក្នុង​ប្រទេស​កាណាដា

  • 2015-07-31 22:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Didier Drogba ​បាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្លិប Montreal Impact ​របស់​ប្រទេស​កាណាដា​ជា​ផ្លូវការ​ហើយ ថែម​ទាំង​សង្ឃឹម​ថា​នឹង​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​សប្ដាហ៍​ក្រោយ​ទៀត​ផង​ដោយ​ពាក់​អាវ​លេខ​១១​ដូច​នៅ Chelsea ​ដែរ។

 

 

Drogba ​ដែល​ជា​កីឡាករ​ធ្លាប់​លេង​នៅ​ប្រទេស​អង់គ្លេស, ​បារាំង, ទួរគី​ និង​ចិន​ បាន​យល់​ព្រម​ចុះ​កុងត្រា​ជាមួយ​ក្លិប​ Montreal Impact ​របស់​ប្រទេស​កាណាដា ​បន្ទាប់​ពី​បាន​ជួយ​ Chelsea ​លើក​ពាន Premier League ​កាល​ពី​រដូវ​កាល​មុន​នេះ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឌីវ័រ​រូប​នេះ​បាន​ប្រាប់​ពី​ហេតុផល​ដែល​ខ្លួន​ព្រម​ទៅ​លេង​នៅ​ទី​នោះ​ថា៖ "វប្បធម៌ ​និង​មនុស្ស​នៅ​ទី​នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សម្រេច​ចិត្ត​មក​លេង​ជាមួយ Montreal។ ខ្ញុំ​ចង់​ដឹង​ពី​អ្វី​ដែល​ថ្មី​ៗ ជា​ពិសេស​លីក MLS (Major League Soccer) ”។

 

 

ខ្សែ​ប្រយុទ្ធ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើស​ជាតិ​កូឌីវ័រ​ (៦៥​គ្រាប់) ខាង​លើ ​ត្រូវ​បាន​អ្នក​គាំទ្រ​ក្រុម​តោ​ខៀវ​ចាត់​ទុក​ជា​វីរបុរស​ម្នាក់​ ដោយសារ​តែ​រូប​គេ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​ English Premier League ​បាន​៤​ដង ​និង​ UEFA Champions League ​បាន​១​ដង​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៨១​ប្រកួត៕

 

ចុចអាន៖លេច​ចេញ​ Drogba ​លួច​មាន​ស្រី​ក្មេង​ជា​បវរកញ្ញា​

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail