CL ចេញ​ថត​វីដេអូ​ចម្រៀង​សម្រាប់​អាល់ប៊ុម​​ទោល​ដំបូង​នៅ​សហរដ្ឋ​អាមេរិក

  • 2015-08-03 22:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាល់ប៊ុម​ទោល​ដំបូង​នៅ​អាមេរិក​របស់ សមាជិក​​ក្រុម 2NE1 CL នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ ដោយ​ឥលូវ​​តារា​ចម្រៀង​រូប​នេះ​នឹង​ចាប់​ផ្ដើម​ថត​វីដេអូ​ចម្រៀង​របស់​ខ្លួន​ក្នុង​ខែ​សីហា​នេះ។

 

 

តាម​ការ​ឲ្យ​ដឹង​ពី Star News តារា​ស្រី​វ័យ​២៤​ឆ្នាំ​បាន​បញ្ចប់​ការ​ថត​ចម្រៀង​សម្រាប់​​អាល់ប៊ុម​ដំបូង​​នៅ​អាមេរិក​នេះ​​ហើយ ​​ហើយ​​ខែ​​​នេះ​ពួក​គេ​នឹង​ចាប់​ផ្ដើម​ថត​វីដេអូ​សម្រាប់​បទ​ចម្រៀង​ទាំង​នោះ។​​​​​​

 

CL នឹងថត​វីដេអូ​ចម្រៀង​ចំនួន​ពីរ​បទ​ដែល​មួយ​បទ​​​ថត​នៅ​​ប្រទេស​កូរ៉េ​និង​មួយ​ទៀត​​នៅ​​អាមេរិក។ វីដេអូ​ចម្រៀង​របស់ CL ​ប្រហែល​ជា​អាច​ចេញ​នៅ​ខែ​កញ្ញា​ខាង​មុខ។ បើ​តាម​ប្រភព​ជិតស្និទ្ធ​របស់​នាយក​ប្រតិបត្តិ YG បាន​ប្រាប់​ថា​ លោក Yang Hyun Suk ពេញចិត្ត​និង​អាល់ប៊ុម​ថ្មី​នេះ។

 

មួយ​រយៈ​ចុង​ក្រោយ​នេះ CL ហាក់​​​មមាញឹក​ច្រើន​ក្នុង​ការ​ត្រៀម​ចេញ​បទ​​​ចម្រៀង​​ទោល​នៅ​អាមេរិក​បន្ទាប់​ពី​បាន​ចុះ​កុងត្រា​ជា​មួយ​ផលិតកម្ម​​អាមេរិក SB Projects ដែល​គ្រប់គ្រង​ដោយ​លោក Scooter Braun ។ ដូច្នេះ​អ្នក​គាំទ្រ​របស់​សមាជិក​ក្រុម​ 2NE1ម្នាក់​នេះ​នឹង​អាច​ឃើញ​វីដេអូ​ចម្រៀង​​របស់​នាង​ក្នុង​ពេល​ឆាប់ៗ៕

 

 

ចុចអាន៖ស្អាត​អត់ CL ​បន្ទាប់​ពី​វះ​កាត់​ធ្មេញ​ទាល់​ចេញ​ទៅ?

ចុចអាន៖២០សន្លឹក​បង្ហាញ​ស្ទីល​ស្លៀក​ពាក់​កាលីប​ៗ​របស់ CL នៅ​ប្រលានយន្តហោះ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ soompi

អត្ថបទពេញនិយម