DJ អាចារ្យធំ និង​ សិល្បករ​ខ្មែរ​ដទៃ​ទៀត នាំ​យក​ជោគជ័យ​មក​កម្ពុជា

  • 2015-08-04 00:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DJ អាចារ្យធំ និង​ សិល្បករ​មួយ​ក្រុម​ទៀត បាន​នាំ​ជោគជ័យ​​មក​ស្រុក​កំណើត ក្រោយ​បេសកកម្ម ២ សប្ដាហ៍​នៅ​ប្រទេស​ថៃ​ក្នុង​កម្មវិធី YES Academic Asian ជ្រើសរើស​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក។

 

 

“លទ្ធផល​សម្រាប់​ការងារ​ហ្នឹង! ឃើញ​ថា យើង​បាន​លទ្ធផល​ល្អ យើង​ធ្វើ​បាន​ល្អ​ច្រើន​លើ​ឆាក​អន្តរជាតិ"។ DJ អាចារ្យ​ធំ ប្រាប់​មក​កាន់ Sabay មុន​នេះ។ តារា​ចម្រៀង​​រូប​នេះ​បន្ត​ថា សិល្បករ​ពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​អស់ និង​ សិល្បករ​មក​ពី​ជុំវិញ​ពិភព​លោក​បាន​សហការ​គ្នា​ផលិត​ជា​បទ​ចម្រៀង​មួយ​ចំនួន ដើម្បី​ជា​ការ​រឹត​ចំណង​សាមគ្គីភាព​រវាង​គ្នា ​និង ​គ្នា​ផង​ដែរ ​ដូច​ជា​ បទ" We Are Family” ជា​ដើម។

 

ក្រៅ​ពី​ការ​សម្ដែង​សិល្បៈ DJ អាចារ្យ​ធំ បញ្ជាក់ថា ​លោក និង ​សិល្បករ​ផ្សេង​ទៀត​បាន​បង្ហាញ​​​​អត្តសញ្ញាណ​ខ្មែរ តាមរយៈ​ការ​​​ចែក​មួក​ស្លឹក​ត្នោត និង ​ក្រមា​ខ្មែរ​ដល់​អ្នក​ចូលរួម​ជា​បរទេស​ជា​ច្រើន​រួម​មាន​មន្ត្រី​ស្ថានទូត​ជា​ដើម ដែល​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ។

 

DJ អាចារ្យធំ បន្ត​ថា៖​ "គេ​ពេញ​ចិត្ត ហើយ​គេ​រំភើបព្រោះ​មិន​មាន​ប្រទេស​ណា​នឹក​ឃើញ​រឿង​ហ្នឹង​ទេ សូម្បី​ថៃ​ម្ចាស់​ផ្ទះ​ក៏​អត់​ចាប់​អារម្មណ៍​ដែរ"។ លោក​បន្ថែម​ថា មាន​ជន​បរទេស​ខ្លះ បាន​ពាក់​មួក​ត្នោត និង​បង់ក​ក្រមា​ខ្មែរ​ឡើង​សម្ដែង​ទៀត​ផង។ នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ប៉ុន្តែ​ជា​ការ​ត្រៀម​ទុក​រួច​ជា​ស្រេច​របស់​សិល្បករ​ខ្មែរ​ទាំង​អស់ ដែល​បាន​ចូលរួម​ទាំង​ផ្នែក​រាំ ច្រៀង និង Rap។

 

តារា Rap ខាង​លើ​បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​ចូលរួម​ម្នាក់​តំណាង​ឱ្យ​សិល្បករ​ផ្សេង​ទៀត គឺ​សុទ្ធសឹងតែ​មាន​ការ​សប្បាយ​ចិត្ត និង​មោទនភាព​ចំពោះ​ដំណើរ​លើក​នេះ និង​បាន​ផ្សព្វផ្សាយ​នូវ​អ្វី​ជា​វប្បធម៌​ខ្មែរ៕

 

អាន​អត្ថបទ៖  ករុណា ពេជ្រ បដិសេធ​ថា​ គ្មាន​ភាគហ៊ុន​នៅ​ថោន​សូម្បី​តែ ១ ​ភាគរយ

អាន​អត្ថបទ៖ ក្រសួង​វប្បធម៌​សន្យា​​ជួយ​ ​Angelina Jolie ពេញ​ទំហឹង​ដើម្បី​ផលិត​ភាពយន្ត​ពី​កម្ពុជា

 

 

 
 
 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ

អត្ថបទថ្មី