ស្រី​ស្អាត Mini Angel បង្ហាញ​វីដេអូ​របៀប​ Make Up សម្រាប់​ទៅ​រៀន

  • 2015-08-05 15:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​បាន​ថា យុវតី សុភាព​នារី​មួយ​ចំនួន មិន​ទាន់​យល់​ដឹង​ពី​របៀប Make up ត្រឹម​ត្រូវ​ក្បួន​ខ្នាត និង​តាម​ពេល​វេលា​កាលៈ​ទេសៈ​នៅ​ឡើយ។ ខ្លះ​គូសកន្ទុយ​ភ្នែក​​ហួស​ចិញ្ចើម ខ្លះ​ផាត់​មុខ​ឡើង​ក្រាស់ ខ្លះ​មុខ​ស​ ក​ខ្មៅ ខ្លះ​ម្សៅ​ផ្សេង​មុខ​ផ្សេង ឯ​ខ្លះ​ទៀត​ក៏​លេង​ជ្រុល​ភ្លាវ​ខុស​ពី​កាលៈទេសៈ​តែ​ម្ដង។

 

ពេល​នេះ អ្នក​ជំនាញ​អាជីព​ បរមី ហៅ Mini Angel ដែល​​បញ្ចប់​ការ​សិក្សា​ផ្នែក Make up មក​ពី​ថៃ​នោះ បាន​ចូល​រួម​ជាមួយ​ទំព័រ​ម៉ូដ Sabay បង្ហាញ​របៀប​ Make up ផ្សេងៗ​ជា​ច្រើន​ត្រឹម​ត្រូវ​តាម​ក្បួន និង​កាលៈទេសៈ ដើម្បី​ឲ្យ​សុភាព​នារី​កាន់​តែមាន​ទំនុក​ចិត្ត​ក្រោយ​ពេល​ Make up។

 

ដោយ​ឡែក​សប្ដាហ៍​នេះ Mini Angel ជា​ម្ចាស់​សាលា​បង្រៀន Make up ​ផង​នោះ នឹង​បង្ហាញ​វីដេអូ​ Make Up ត្រឹម​ត្រូវ​ស្រាល​ៗ​បែប​ធម្មជាតិ​ស្រាប់សិស្ស-និស្សិត​ទៅ​រៀន។ ចង់​ដឹង​ថាមាន​ចំណុច​សំខាន់​អ្វី​ខ្លះ​សម្រាប់​ការ Make up ប្រភេទ​នេះ សូម​តាម​ដាន​ឃ្លិប​ខាង​ក្រោម​ទាំង​អស់​គ្នា៖

 

 

កុំ​ភ្លេច​សាកល្បង​ណា៎! ជួប​គ្នា​ស្អែក​ម្ដង​ទៀត​ជាមួយ​នឹង​ឃ្លិប​វីដេអូ​ថ្មី!

 

 

 

 

Makeup Artist: បរមី | Tel : 010 777 792/088 9789 777

Mini Angel Makeup Art & Studio:

ផ្ទះ​លេខ 89C, ផ្លូវ350A បុរី​វិមាន​ភ្នំពេញ ផ្លូវ​ជាសុផារ៉ា ពី​រង្វង់​មូល​កាំកូ 3 km

 

អត្ថបទ៖ សុខអូន

អត្ថបទពេញនិយម