ជាវ Galaxy Tab S2 ថែម​កាស ​Bluetooth​ ឆ្នាំង​សាក​ចល័ត​និង​ឱកាស​ឈ្នះ Galaxy S6

  • 2015-08-05 22:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ការ​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះសា​របស់​អ្នក​គាំទ្រ​អស់​ជាច្រើន​ខែ​មក​ ទីបំផុត​ក្រុមហ៊ុន​សាមសុង​បាន​ប្រកាស​ថ្ងៃ​សម្ពោធ​លក់ Galaxy Tab S2 ​ជា​ផ្លូវការ​នៅ​កម្ពុជា ​នៅ​ថ្ងៃ​ទី៩ ​សីហា​ ឆ្នាំ​២០១៥ ដែល​នឹង​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង​ដ៏​ល្បីល្បាញ កញ្ញា​ ឱក សុគន្ធកញ្ញា ផង​ដែរ​នៅ​ហាង​ទំនើប​សាមសុង អប្សរា​ដែល​មាន​ទីតាំង​នៅ ផ្ទះ​លេខ48-50 ផ្លូវ​នេរុ ចម្ងាយ​ប្រមាណ ១០០ម៉ែត្រ ខាង​ជើង​ផ្សារ​ដេប៉ូ។

 

 

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​ការ​ផ្តល់​ជូន​យ៉ាង​សន្ធឹក​សន្ធាប់។ រាល់​ការ​ជាវ Galaxy Tab S2 មួយ​គ្រឿង​នឹង​ទទួល​បាន​ការ​ថែម​ជូន​កាស​ Bluetooth ​តម្លៃ​៥៩ដុល្លារ​មួយ​និង​ឆ្នាំង​សាក​ថ្ម​ចល័ត​តម្លៃ ៦០ដុល្លារ​មួយ​ភ្លាមៗ​ដោយ​ឥត​គិត​ថ្លៃ​ព្រម​ទាំង​ឱកាស​ឈ្នះ​រង្វាន់​ទូរសព្ទ Galaxy S6 ​ចំនួន​ ២រង្វាន់​ផង​ដែរ​ នៅ​ថ្ងៃ​សម្ពោធ​ចាប់​ពី​ម៉ោង៩ ដល់​ម៉ោង ១១:៣០នាទី​ព្រឹក។

 

តាម​រយៈ​លោក ​ឆែ សុខឡេង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន សាមសុង អេឡិចត្រូនិក​ប្រចាំ​នៅ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា «Galaxy Tab S2​ មិន​ត្រឹម​តែ​ជា​ថែបប្លែត​រាង​ស្តើង​ហើយ​ស្រាល​បំផុត​ប៉ុណ្ណោះ​ទេ​ថែមទាំង​មាន​ភ្ជាប់​មុខងារ​ប្រតិបត្តិការ​ការងារ​លឿន​និង​កាន់​តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​អាន និង​ទស្សនា»។

 

 

គួរ​រំលឹក​ថា Galaxy Tab S2​ ត្រូវ​បាន​បង្ហាញ​រូបរាង​ពិត​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា​ថ្មីៗ​នេះ​ដែល​ទទួល​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក។ វា​បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​កម្រាស់​ស្តើង​បំផុត ៥,៤ម.ម និង​ទំហំ​អេក្រង់​ពីរ​គឺ ៨អ៊ីញ​និង ៩,៧អ៊ីញ។ ចំពោះ Resolution របស់ Tab S2 ទាំង​ពីរ​មាន​ទំហំ 2,048 X 1,536 pixels។

 

ចំពោះ​សំបក​របស់ Tab S2 ស្រោប​ដោយ​លោហៈ​ស្រាល​និង​ស្តើង​ ប៉ុន្តែ​រឹង​មាំ​គួរ​ឱ្យ​ទុក​ចិត្ត​បំផុត។ Home Buttonរបស់​វា​ស្រោប​ដោយ​លោហៈ​និង​បំពាក់​ដោយ​មុខងារ​ស្កេន​ម្រាម​ដៃ Fingerprint Sensor។ លោក​សុខ​ឡេង​ ជឿជាក់​ថា Samsung Galaxy Tab S2 គឺ​ជា​ Tablet​ដែល​ផ្តល់​នូវ​ទំនុក​ចិត្ត​ខ្ពស់​បំផុត​ក្នុង​ការ​ផ្តល់​នូវ​សមត្ថភាព​ប្រតិបត្តិការ​ដ៏​ពេញ​លេញ​មួយ​ដល់​អតិថិជន​និង​អាច​យក​តាម​ខ្លួន​ហើយ​ធ្វើ​ការ​បាន​គ្រប់​ទី​កន្លែង។

 

ដូច្នេះ​ តើ​អ្នក​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ម្ចាស់ Tab S2ដំបូង​គេ​នៅ​កម្ពុជា?កុំ​ឱ្យ​ឱកាស​ដ៏​ល្អ​នេះ​រំលង​ហួស​ឱ្យ​សោះ​ជាមួយ​នឹង​ការ​ផ្តល់​ជូន​ដ៏​សន្ធឹកសន្ធាប់​នេះ។

 

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd គឺ​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប​គ្រប់​ទី​កន្លែង។ តាម​រយៈ ​ការ​បង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ​ផ្ទាល់​ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីន​ថត​រូប ឧបករណ៍​ផ្ទះ​បាយ ម៉ាស៊ីន​ថត​ចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះ​ស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED។ យើង​មាន​បុគ្គលិក​ចំនួន ៣០៧ ០០០នាក់ នៅ​ទូទាំង ៨៤ ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ​ចំនួន ១៩៦ពាន់​លាន​ដុល្លារ​អាមេរិក។

 

-ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.com និង global.samsungtomorrow.com

 

 

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទពេញនិយម