ហ៊ោ​ទៀត​ហើយ! ជម្រើស​ជាតិ​​ ប៉ះ ​ប៊ូតាន់ ត្រៀម​ជម្រុះ World Cup ជាមួយ​ជប៉ុន

  • 2015-08-05 23:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ដំណឹង​ផ្លូវការ​មក​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​ឱ្យ​ដឹង​ថា​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​ប្រកួត​មិត្តភាព​អន្តរជាតិ​​ជាមួយ​ក្រុម​ជម្រើស​ជាតិ ប៊ូតាន់ នៅ​ចុង​ខែ​សីហា នេះ​ដើម្បី​តៀម​ខ្លួន​ចេញ​ដំណើរ​ទៅ​ប្រកួត​​លើក​ទី៤ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ក្នុង​វគ្គ​ជម្រុះ​ពូល E ជើង​ទី១ ជុំ​ទី២ ប្រចាំ​ទ្វីប​អាស៊ី​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia។

 

 

 ជម្រើស ១១ នាក់​ដំបូង​របស់​កម្ពុជា នាពេល​កន្លង​ទៅ

 

ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ៦:៣០ ល្ងាច​ថ្ងៃ​ទី ២០ ខែ សីហា ឆ្នាំ ២០១៥ ខាង​មុខ​នៅ​ទីលាន​ស្មៅ​សិប្បនិមិត្ត​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ព្រម​ទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​បាយ័ន​ព័ត៌មាន BTV ផង​ដែរ។

 

នេះ​ជា​ដំណឹង​​ប្រកួត​កម្ដៅ​សាច់ដុំ​ដ៏​សំខាន់​មួយ​​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មុន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន នៅ​ថ្ងៃ​ទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ នៅ​កីឡដ្ឋាន ​Saitama Stadium 2002 ក្នុង​ទីក្រុង Saitama។

 

វគ្គ​ជម្រុះ​ពូល E នេះ​កម្ពុជា ប្រកួត​បាន ២ លើក​មក​ហើយ​ដោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​សិង្ហបុរី ក្នុង​លទ្ធផល ៤ ទល់ ០ ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ប្រមាណ​ជាង​ ៦៣០០០ នាក់​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង ចាញ់​ក្រុម​អាហ្វហ្គានីស្ថាន​ ទាំង​ប្រផុតប្រផើយ ១ ទល់ ០ កាល​ពី​​ពាក់​កណ្ដាល​ខែ មិថុនា កន្លង​ទៅ៕

 

អត្ថបទ៖ ម៉ឺន រស្មី