ម៉ាឡេស៊ី៖ បំណែកយន្តហោះនៅ Reunion ពិតជារបស់ MH370 មែន
- 2015-08-06 15:13:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាឡេស៊ី៖ បំណែកយន្តហោះនៅ Reunion ពិតជារបស់ MH370 មែន
ចន្លោះមិនឃើញ
ប៉ុន្មានម៉ោងមុននេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak បានអះអាងថា បំណែកស្លាបយន្តហោះដែលរកឃើញលើកោះ Reunion ក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង គឺជាបំណែករបស់យន្តហោះជើងហោះហើរ MH370 ពិតប្រាកដមែន។
លោកបានថ្លែងថា ក្រុមអ្នកជំនាញអន្តរជាតិពិនិត្យបំណែកយន្តហោះនៅបារាំងបាន "សន្និដ្ឋានបញ្ជាក់ថា" វាជាបំណែករបស់ MH370 មែន។
បំណែកស្លាបយន្តហោះរកឃើញកាលពីសប្ដាហ៍មុននៅកោះ Reunion
MH370 ដែលផ្ទុកអ្នកដំណើរ២៣៩នាក់ បានបាត់ខ្លួន ខណៈធ្វើដំណើរពីទីក្រុងកូឡាឡាំពួរទៅក្រុងប៉េកាំង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤។
បំណែកស្លាបយន្តហោះនេះ ត្រូវបានគេរកឃើញកោះមហាសមុទ្របារាំង-ឥណ្ឌានេះ កាលពីសប្ដាហ៍មុន។ យន្តហោះនេះត្រូវគេជឿថា ធ្លាក់នៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង បើទោះជាគ្មានភស្ដុតាងបញ្ជាក់ បន្ទាប់ពីប្រតិបត្តិការរុករកដ៏ធំកាលពីឆ្នាំមុនក៏ដោយ៕
អានអត្ថបទ៖ ប្រទះឃើញដបទឹកសុទ្ធម៉ាឡេស៊ីនៅលើកោះ ធ្វើឲ្យគ្រួសារជនរងគ្រោះ MH370 កាន់តែភ័យរន្ធត់
ដោយ៖ សុផាត ប្រភព៖ BBC