ប្រទះ​ឃើញ​ដប​ទឹក​សុទ្ធ​ម៉ាឡេស៊ី​នៅ​លើ​កោះ ធ្វើ​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ MH370 កាន់​តែ​ភ័យ​រន្ធត់

  • 2015-08-04 16:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ប្រទះ​ឃើញ​ផ្នែក​មួយ​នៃ​ស្លាប​យន្តហោះ ព្រម​ទាំង​សាក់កាដូ​រហែក​ធ្លុះ​ធ្លាយ​នៅ​លើ​កោះ Reunion របស់​ប្រទេស​បារាំង បំណែក​ជា​ច្រើន​ទៀត​ត្រូវ​បាន​ប្រទះ​ឃើញ​បន្ត​បន្ទាប់ រួម​ជាមួយ​ដប​ទឹក​សុទ្ធ​ដែល​ផលិត​នៅ​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ។ ការ​ប្រទះ​ឃើញ​វត្ថុ​គួរ​ឲ្យ​សង្ស័យ​ជា​ច្រើន​នេះ បាន​ធ្វើ​ឲ្យ​គ្រួសារ​អ្នក​ដំណើរ​លើ​ជើង​ហោះហើរ MH370 កាន់​តែ​មាន​ភាព​ភ័យ​រន្ធត់។

 

 

មេធាវី Creissen Philippe ​នៅ​លើ​កោះ Reunion បាន​ប្រទះ​ឃើញ​ដប​ទឹក​សុទ្ធ​បី ដែល​ក្នុង​នោះ​មាន​ពីរ​ជា​ផលិត​ផល​របស់​ប្រទេស​ម៉ាឡេស៊ី ឯ​មួយ​ទៀត​មាន​ដាក់​លក់​នៅ​​តៃវ៉ាន់។ ដប​ទឹក​សុទ្ធ​ទាំង​អស់ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុម​អ្នក​ស៊ើប​អង្កេត MH370 ដើម្បី​កំណត់​ថា​ជា​របស់​អ្នក​ដំណើរ​លើ​ជើង​ហោះ​ហើរ​បាត់​ខ្លួន ឬ​យ៉ាង​ណា។

 

ការ​ប្រទះ​ឃើញ​វត្ថុ​គួរ​ឲ្យ​សង្ស័យ​បន្ត​បន្ទាប់ នៅ​លើ​កោះ​ភាគ​ខាង​លិច​មហាសមុទ្រ​ឥណ្ឌា បាន​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​ក្រុម​ការងារ​អាច​ស្វែង​រក​តឹក​តាង​ពី​ការ​បាត់​ខ្លួន MH370។ យ៉ាង​ណា​ក្ដី ស្ថានភាព​នេះ​ក៏​កំពុង​ធ្វើ​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ​កាន់​តែ​មាន​ភាព​ភ័យ​រន្ធត់​ផង​ដែរ។

 

 

យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី MH370 បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​កាល​ពី​ថ្ងៃ​ទី០៨ ខែ​មិនា ឆ្នាំ២០១៤ ដោយ​នាំ​​ទៅ​ជាមួយ​អាយុ​ជីវិត​មនុស្ស ២៣៩​នាក់។ រហូត​មក​ដល់​ពេល​នេះ ការ​ស្រាវជ្រាវ​រុក​រក​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ មិន​ទទួល​បាន​ដាន​អ្វី​ឡើយ៕

 

គ្រួសារ​ជន​រង​គ្រោះ MH370

 

ចុចអាន៖ អ្នក​ជំនាញ៖ MH370 ត្រូវ​រុស្ស៊ី​ប្លន់​យក​ទៅ​លាក់​ទុក​នៅ​ប្រទេស​កាហ្សាក់ស្ថាន

ចុចអាន៖ ទី​បំផុត​ម៉ាឡេស៊ី​អះអាង​ថា MH370 ជួប​ឧប្បត្តិហេតុ ឯ​ជន​រង​គ្រោះ​ស្លាប់​ទាំង​អស់

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ dailymail

អត្ថបទថ្មី