សៀវ ឡុងនី រកឃើញម្ចាស់បេះដូងជាតារាល្បីកូរ៉េ Song Seung Hun
- 2015-08-06 16:14:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀវ ឡុងនី រកឃើញម្ចាស់បេះដូងជាតារាល្បីកូរ៉េ Song Seung Hun
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៥ខែសីហា សេចក្ដីរាយការណ៍របស់ប្រទេសចិនបានបង្ហាញថា តារាសម្ដែងប្រុសកូរ៉េ Song Seung Hun និងតារាសម្ដែងស្រីចិន Liu Yifei ដែលទស្សនិកជនស្គាល់ច្រើនតាមរយៈការសម្ដែងតួស៊ីវ ឡុងនី កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា។
អ្នកទាំងពីរបានជួប និងសម្ដែងជាតួស្នេហាជាមួយគ្នាក្នុងរឿង “Third Way of Love” កាលពីឆ្នាំមុន ។ សេចក្ដីរាយការណ៍ខាងលើ ក៏បានបញ្ចេញរូបថតមួយចំនួនបង្ហាញពីពេលដែល Song Seung Hun ទៅវិស្សមកាលនៅផ្ទះរបស់មិត្តស្រី និងជួបគ្រួសារខាងស្រីទៀតផង។
ក្រោយធ្លាយរឿងនេះ ផលិតកម្មរបស់តារាសម្ដែងទាំងពីរក៏បានចេញមកបញ្ជាក់ថា ពួកគេពិតជាមានស្នេហានឹងគ្នាមែន បន្ទាប់ពីបានសាកសួរទៅសាមីខ្លួនសងខាង។ ផលិតកម្មបន្តថា៖"បន្ទាប់ពីបញ្ចប់ការថតរឿងជាមួយគ្នា ពួកគេមិនសូវមានពេលជួបគ្នាប៉ុន្មានទេ ប៉ុន្តែអ្នកទាំងពីរបានទាក់ទងនិងផ្ដើមស្នេហ៍ជាមួយគ្នាតាំងពីពេលនោះមក។ ចំពោះរឿង Songនិង Liu បានទៅជួបឪពុកម្ដាយទាំងសងខាង មិនមែនជារឿងពិតទេ។ ពួកគេមិនទាន់បានគិតរឿងចូលរោងការនោះទេ"។
គូស្នេហ៍តារាឆ្លងប្រទេសទាំងពីរមានអាយុខុសគ្នាដល់ទៅ១១ឆ្នាំ ដោយSong Seung Hun មានអាយុ ៣៨ឆ្នាំ និង Liu Yifei អាយុ២៧ឆ្នាំ។
បន្ទាប់ពីព័ត៌មាននេះល្បីសុសសាយលើបណ្ដាញសារព័ត៌មាននានា Liu Yifei ផ្ទាល់បានបង្ហោះរូបភាពមួយសន្លឹកជាមួយមិត្តប្រុស និងបានសរសេរអរគុណអ្នកគាំទ្ររបស់ខ្លួនថា "បើទោះជាពេលនេះខ្ញុំមានរឿងច្រើនដែលចង់និយាយ ប៉ុន្តែខ្ញុំសូមបង្ហោះតែរូប ♥♥ នេះសិន។ អរគុណ អ្នកទាំងអស់គ្នា" ៕
មានអ្វីជូនពរដល់គូស្នេហ៍ថ្មោងថ្មីមួយគូនេះទេ?
ចុចអាន៖ទ្រព្យសម្បត្តិគូស្នេហ៍ Lee Min Ho និង Suzy បូកបញ្ចូលគ្នាបាន ៣០លានដុល្លារ
ចុចអាន៖ចំណងស្នេហ៍តារាល្បីៗ ក្លាយជាប្ដីប្រពន្ធមែនទែនក្រោយសម្ដែងរឿងរួមគ្នា
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ soompi