ក្រសួង​អប់រំ​​ថៃ​​​ប្រកាស​ថា​សិស្ស​មាន​ស្នាម​សាក់​​ក៏​អាច​ចូលរៀន​វិជ្ជាជីវៈបាន​ដែរ

  • 2015-08-07 20:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រសួង​​​អប់​រំ​ប្រទេស​ថៃ​​ បាន​​​​​​ប្រកាស​​​​ឲ្យ​​​​ស្ថាប័ន​អប់​រំ​បណ្ដុះ​បណ្ដាល​​​​​​​វិជ្ជាជីវៈ​​ឯកជន​ទាំង​អស់ ​​​​ទទួល​សិស្ស​ឲ្យ​ចូល​រៀន​​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ខាង​មុខ​នេះ​ ដោយ​មិន​ឲ្យ​មាន​បម្រាម​ហាម​ឃាត់​ចំពោះ​សិស្ស​​ដែល​មាន​ស្នាម​សាក់​លើ​ខ្លួន (ផ្នែក​ណា​មួយ​នៃ​រាងកាយ​ដែល​អាច​មើល​ឃើញ) ឬ​ចោះ​​ក្រវិល​ត្រចៀក​នោះ​ឡើយ។

 

 

ដើម​ហេតុ​នៃ​ការ​​​​ព្រមាន​នេះ គឺ​ក្រោយ​ពី​លោក​ប្រធាន​សមាគម​នៃ​ស្ថាប័ន​អប់​រំ​​ឯក​ជន ​Jompong Mongkolvanich ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​​ថា ​បណ្ដា​​សាលា​បណ្ដុះ​បណ្ដាល​​​​​​​វិជ្ជាជីវៈ​​​​​​ចំនួន​ជិត​២០០​ នឹង​មិន​ទទួល​​សិស្ស​​ណា​ដែល​មាន​សាក់​លើ​ខ្លួន​ ឬ​ចោះ​​​​ក្រវិល​​ត្រចៀក​ឲ្យ​ចូល​រៀន​​​​​នា​ឆ្នាំ​សិក្សា​២០១៦​នោះ​ទេ​ ដោយ​ហេតុ​ថា​​ខ្លាច​មាន​ការ​បង្ក​អំពើ​ហិង្សា ឬ​​អំពើ​មិន​គប្បី​មួយ​ចំនួន។

 

​​​​​​​លោក​រដ្ឋលេខាធិការ​ក្រសួង​អប់​រំ​ថៃ Kamchorn Tatiyakawee បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ថា​ ការ​ហាម​ឃាត់​សិស្ស​​ដែល​មាន​ស្នាម​សាក់​លើ​ខ្លួន​ ឬ​ចោះ​ក្រវិល​ត្រចៀក​នោះ​ គឺ​​​ជា​ការ​បិទ​សិទ្ធ​ទទួល​បាន​ការ​អប់រំ​របស់​ពួក​គេ​។ សេចក្ដី​ប្រកាស​នេះ​នឹង​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​ដល់​សិស្ស​មួយ​ចំនួន​ ព្រោះ​​​​ប្រជាជន​ក្មេងៗ​​ថៃ​​​​មាន​ស្នាម​សាក់​ និង​ចោះ​ត្រចៀក​មាន​ចំនួន​ច្រើន។

 

"ខ្ញុំ​យល់​អំពី​​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​​ប្រព័ន្ធ​អប់រំ​នៃ​សាលា​បណ្ដុះ​បណ្ដាល​​​​​​​វិជ្ជាជីវៈ​ ប៉ុន្តែ​​គេ​មិន​អាច​វាយ​តម្លៃ​មនុស្ស​តែ​​លើ​សំបក​ក្រៅ​នោះ​ទេ។ សិស្ស​មួយ​ចំនួន​ដែល​មាន​ស្នាម​សាក់​ក៏​​ជា​ក្មេង​ល្អ។ ពុំ​គួរ​​បិទ​ឱកាស​ពួក​គេ​ក្នុង​ការ​រៀន​សូត្រ​នោះ​ទេ"៕

 

ចុច​អាន៖ ប្លែក! ​ថៃ ​ផលិត​វីដេអូ​ “I Hate Thailand” ដើម្បី​អ្វី?

 

ប្រែ​សម្រួល៖ មាន​ រតនា ប្រភព៖ bangkokpost

អត្ថបទថ្មី