អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​ ប្រើ​​សត្វ​សុនខ​​​​ពិនិត្យ​​រក​ជំងឺ​​មហារីក​​ក្រពេញ​

  • 2015-08-10 15:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ អ្នក​វិទ្យាសាស្ត្រ​ខាង​វេជ្ជសាស្ត្រ​​ពី​មជ្ឈមណ្ឌល​សេវា​សុខភាព​ជាតិ​នៃ​ប្រទេស​អង់គ្លេស​​​​បាន​បញ្ជាក់​លើ​ការ​ពិសោធ​​​​នៃ​ការ​សាក​ល្បង​ប្រើ​ប្រាស់​សត្វ​សុនខ​ដើម្បី​​​​ពិនិត្យ​​រក​មើល​​ជំងឺ​មហារីក​​​ក្រពេញ​លើ​មនុស្ស​​​បាន​សម្រេច​ដោយ​ជោគ​ជ័យ​ហើយ។

 

 

  សត្វ​សុនខ​​មក​ពី​មជ្ឈមណ្ឌ​លCharity Medical Detection Dogs​ ដែល​ប្រើ​​សាក​ល្បង​សម្រាប់​ហិត​ក្លិន​ពិនិត្យ​​រក​មើល​ជំងឺ​មហារីក​​ ត្រូវ​បាន​គេ​បញ្ជាក់​នៅ​ក្នុង​មន្ទីរពេទ្យ​​​​ ​Milton Keynes​​ ​ថា ​បាន​ជោគ​ជ័យ​​បន្ទាប់​ពី​គេ​បាន​​បណ្ដុះបណ្ដាល​​ឲ្យ​វា​ចេះ​ហិត​ក្លិន​ទឹក​នោម​​​ដើម្បី​ពិនិត្យ​​មើល​ជំងឺ​មហារីក​ក្រពេញ​ក្នុង​៩៣​ភាគ​រយ​នៃ​ករណី​ជំងឺ​មហារីក​នេះ។ ​​​​​​​​​

 

វា​ជា​​ក្ដី​សង្ឃឹម​សម្រាប់​ការ​ប្រើ​ប្រាស់​សត្វ​សុនខ​ដើម្បី​បង្ហាញ​ពី​ភាព​ច្បាស់​លាស់​មួយ​ ជា​ជាង​​ការ​ប្រើ​ប្រាស់​បច្ចេកទេស​ Prostate-Specific Antigen​ ដែល​ជា​ការ​ពិនិត្យ​​ជំងឺ​មហារីក​ក្រពេញ​តាម​រយៈ​ឈាម​ដែល​ពុំ​សូវ​ជា​មាន​​ភាព​ច្បាស់​លាស់ ​និង​​ត្រូវ​ឈឺ​ចាប់​នៅ​ពេល​ពិនិត្យ។

 

ដោយ​សារ​ទឹក​នោម​​​មាន​ផ្ទុក​នូវ​សារធាតុ​ម៉ូលេគុល​​​សម្រាប់​​ជា​ព័ត៌មាន​ពី​ជំងឺ​ក្នុង​ខ្លួន​​​ ហើយ​វា​ងាយ​ស្រួល​ប្រមូល​យក​និង​ធ្វើ​ការ​ពិនិត្យ​ ដូច​នេះ​វា​អាច​ឲ្យ​គេ​​​ដឹង​បាន​ពី​ជំងឺ​​តាម​ការ​ឲ្យ​សុនខ​ហិត​ក្លិន។

 

 

លោក Iqbal Anjum អ្នក​ប្រឹក្សា​ខាង​ព្យាបាល​​តម្រង​នោម​នៃ​មន្ទីរពេទ្យ​​​​​Milton Keynes​ បាន​ឲ្យ​ដឹង​ថា​ការ​សិក្សា​ពិសោធ​នេះ​គឺ​ពិត​​ជា​អស្ចារ្យ។ អស់​រយៈ​ពេល​​ជា​​ច្រើន​ឆ្នាំ​មក​ហើយ​​​ដែល​ការ​សិក្សា​លើ​សត្វ​សុនខ​ដោយ​​រំពឹង​ថា​អាច​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​​តាម​រយៈ​ការ​​ហិត​ក្លិន​​ទឹក​នោម​មនុស្ស​​បាន។ ​​​​​​

 

​ការ​ប្រើ​ប្រាស់​សត្វ​សុនខ​​ដើម្បី​​ពិនិត្យ​រក​ជំងឺ​មហារីក​ត្រូវ​បាន​ចាប់​ផ្ដើម​ពិសោធ​តាំង​ពី​ឆ្នាំ​២០០៨​ ដោយ​លោក​​​​ស្រី​វេជ្ជបណ្ឌិត​ Claire Guest។ លោក​ស្រី​ក៏​ធ្លាប់​បាន​​ពិសោធ​ឲ្យ​​សត្វ​សុនខ​ហិត​ក្លិន​​រក​ជំងឺ​មហារីក​សុដន់​ផង​ដែរ៕

 

-ចុច​អាន៖ តិច​អត់​ដឹង​ ពាក់​គ្រឿងអលង្ការ​ និង ​ត្បូង​ផ្ដល់​ប្រយោជន៍​ច្រើន​ណាស់​ដល់​សុខភាព

 

 

ប្រែ​សម្រួល៖ មាន រតនា ​ប្រភព៖ metro