៧​យ៉ាង​នេះ​អាច​បញ្ជាក់​ថា​គេ​កំពុង​លួច​​​ស្រលាញ់​អ្នក​ហើយ

  • 2015-08-10 21:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មាន​ស្នេហា​គឺ​ជា​រឿង​ធម្មតា​របស់​មនុស្ស​ទៅ​ហើយ ប៉ុន្តែ​ខុស​​គ្នា​ត្រង់​អ្នក​ខ្លះ​ក្លាហាន​មាន​សង្សារ​បណ្ដើរ ឯ​អ្នក​ខ្លះ​ទៀត​លឹបលៗ​មិន​ហ៊ាន​បង្ហើប​ការពិត បាន​ត្រឹម​កួច​ចិត្ត​ប្រតិព័ទ្ធ​ម្នាក់​ឯង។ ចុះ​មិត្ត​ៗ​យុវវ័យ​មាន​ដឹង​ទេ សកម្មភាព​ណា​ខ្លះ​អាច​សម្គាល់​ថា​មាន​មនុស្ស​កំពុង​​លួច​ស្រលាញ់​អ្នក?

 

បើ​ធ្លាប់​ជួប​ប្រទះ​ចំណុច​ទាំង៧ ខាង​ក្រោម​នេះ មាន​ន័យ​ថា​គេ​កំពុង​​លួច​ស្រលាញ់​អ្នក​ហើយ៖ ​

 

១. ញញឹម​រក​អ្នក​ដោយ​គ្មាន​មូលហេតុ

 

 

មាន​សម្គាល់​ឃើញ​ទេ ពេល​ងាក​ចំ​មុខ​គេ​ម្ដង​ៗ ឃើញ​ស្នាម​ញញឹម​ខុស​ប្លែក​ពី​មនុស្ស​ធម្មតា។ នេះ​ជា​អារម្មណ៍​រំភើប​ដែល​គេ​មាន ហើយ​ក៏​អាច​បញ្ជាក់​ថា​គេ​លង់​ស្រលាញ់​អ្នក ទើប​ធ្វើ​ឲ្យ​គេ​អាច​បញ្ចេញ​ស្នាម​ញញឹម​គ្រប់​ពេល​វេលា។

 

២. តែង​ប្រាប់​អ្នក​ពី​រឿង​ពិសេស​ណា​មួយ

 

គេ​ចាប់​ផ្ដើម​ទុក​ចិត្ត​អ្នក បង្ហើប​រឿង​សម្ងាត់​ប្រាប់ រួច​ហាម​ឃាត់​មិន​ឲ្យ​អ្នក​ទី​បី​ដឹង ហើយ​ពេល​ខ្លះ​ទៀត​និយាយ​រឿង​រីករាយ​ឲ្យ​អ្នក​ស្ដាប់​ដោយ​មិន​ចេះ​ធុញ​ទ្រាន់។ ពេល​ខ្លះ​គេ​អាច​ជា​មនុស្ស​លេង​សើច​ច្រើន ប៉ុន្តែ​ពេល​និយាយ​ជា​មួយ​អ្នក គេ​បែរ​ជា​មនុស្ស​ចេះ​គិត នេះ​ហើយ​ឥទ្ធិពល​នៃ​ការ​ស្រលាញ់។

 

៣. អៀន​ច្រើន​ពេល​និយាយ​ជាមួយ​អ្នក

 

 

និយាយ​ជា​មួយ​អ្នក​ផ្សេង​ធម្មតា ប៉ុន្តែ​ពេល​និយាយ​ជាមួយ​អ្នក គេ​បែរ​ជា​ចាប់​ផ្ដើម​រៀប​ពាក្យ​យ៉ាង​ត្រឹម​ត្រូវ ហើយ​​ប្រែ​ទឹក​មុខ​អៀន​ប្រៀន។ ពេល​ខ្លះ​សូម្បី​មិន​និយាយ​អ្វី​សោះ ក៏​គេ​អាច​បញ្ចេញ​ស្នាម​ញញឹម​ទាំង​ភ្លេច​ខ្លួន។

 

៤. លួច​មើល​អ្នក​គ្រប់​ពេល

 

គេ​តែង​សម្លឹង​មើល​អ្នក​គ្រប់​ពេល​មាន​ឱកាស ប៉ុន្តែ​នៅ​ពេល​សម្លឹង​រក​វិញ គេ​បែរ​ជា​ងាក​ទៅ​ឆ្វេង​ស្ដាំ​ធ្វើ​មិន​ដឹង។ មិន​មែន​អ្នក​ជា​មនុស្ស​ចម្លែក​ទេ គឺ​មក​ពី​ក្នុង​ចិត្ត​គេ​កំពុង​លួច​ស្រលាញ់​អ្នក ទើប​អាច​ចំណាយ​ពេល​គយ​គន់​មិន​ចេះ​នឿយ​ហត់​បែប​នេះ។

 

៥. ចង់​នៅ​ក្បែរ​អ្នក

 

 

គេ​ចង់​ចំណាយ​ពេល​នៅ​ក្បែរ​អ្នក​ឲ្យ​បាន​ច្រើន ទោះ​បី​អង្គុយ​រៀន​នៅ​ក្នុង​សាលា ឬ​ទៅ​លេង​កម្សាន្ត​នៅ​កន្លែង​ណា​មួយ។ គេ​ចាប់​ក្រុម​ធ្វើ​កិច្ចការ​សាលា​ជាមួយ​អ្នក ដើម្បី​បាន​ពិភាក្សា​គ្នា​ច្រើន ហើយ​ពេល​ខ្លះ​ទៀត​គេ​ថែម​ទាំង​រក​អ្នក​ឲ្យ​ជួយ បើ​ទោះ​បី​ដឹង​ថាអាច​​ធ្វើ​ដោយ​ខ្លួន​ឯង​កើត។ ​ ៦. ព្យាយាម​ធ្វើ​ខ្លួន​ជា​សុភាព​បុរស ឬ​នារី​រម្យទម

 

 

ចំពោះ​អ្នក​ដទៃ គេ​ជា​មនុស្ស​អាត្មានិយម​គិត​ពី​ខ្លួន​ឯង​ម្នាក់​គត់ ប៉ុន្តែ​ចំពោះ​អ្នក គេ​បែរ​ជា​សុភាព​បុរស​ពិតៗ​ចេះជួយ​សុខទុក្ខ ឬ​ព្យាយាម​ធ្វើ​ជា​នារី​មិន​លេង​សើច​ផ្ដេស​ផ្ដាស​ច្រើន។ ចំណុច​ទាំង​នេះ អាច​បង្ហាញ​ថា គេ​កំពុង​កែ​ប្រែ​ឥរិយាបថ ចំពោះ​មុខ​មនុស្ស​ម្នាក់​ដែល​គេ​លួច​ស្រលាញ់។

 

៧. ផ្ញើ​សារ និង​ឆាត​រក​អ្នក​គ្រប់​ពេល

 

មិន​ថា​ថ្ងៃ ឬ​យប់ អាកាស​ធាតុ​ក្ដៅ ឬ​ត្រជាក់​ធ្លាក់​ភ្លៀង គេ​តែង​បារម្ភ​ពី​អ្នក ផ្ញើ​សារ​សួរ​សុខ​ទុក្ខ និង​ឆាត​រក​គ្រប់​ពេល​វេលា។ ពេល​ព្រឹក​គេ​តែង​ចាប់​ផ្ដើម​ដោយ​ពាក្យ Good Morning ឯ​ពេល​យប់​បញ្ចប់​ទៅ​វិញ​ដោយ​ពាក្យ Good Night ឬ Sweet Dream ជា​ដើម៕

 

ធ្លាប់​ជួប​ប៉ុន្មាន​ចំណុច​ដែរ?

 

ចុចអាន៖ ទង្វើ​៦យ៉ាង​បង្ហាញ​ថា មិត្ត​ប្រុស​អ្នក​ចេញ​ក្រឡា​បោក​តាំង​ពី​ដំបូង

ចុចអាន៖ ១០​​​ចំណុច ដើម្បី​ស្វែង​រក​ស្នេហា​ថ្មី បន្ទាប់​ពី​ខូច​ចិត្ត

 

​ដោយ៖ គង់ វិសាល ប្រភព៖ Likelovequote​