ចាប់ខ្លួនបុរសម្នាក់ក្រោយគាស់ផ្នូររួចរំលោភសាកសព
- 2015-08-11 15:59:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ខ្លួនបុរសម្នាក់ក្រោយគាស់ផ្នូររួចរំលោភសាកសព
ចន្លោះមិនឃើញ
បុរសវ័យ២១ឆ្នាំម្នាក់នៅប្រទេសរុស្ស៊ី ត្រូវប៉ូលិសចាប់ខ្លួន បន្ទាប់ពីសង្ស័យថាបានធ្វើសកម្មភាពគាស់ផ្នូររួចរំលោភសាកសពដែលទើបបញ្ចុះថ្មីៗ។
ប្រភពពីមន្ត្រីប៉ូលិសនៅក្រុង Monchegorsk ប្រទេសរុស្ស៊ីឲ្យដឹងថា ជនសង្ស័យបានបើកមឈូសរបស់ស្ត្រីវ័យ ៣៩ឆ្នាំម្នាក់ ដែលទើបស្លាប់កាលពីពេលថ្មីៗនេះ។ បុរសល្មោភកាមមិនបង្ហាញឈ្មោះ គឺជាអ្នករស់នៅក្រុងក្បែរខាង Arkhangelsk។
សកម្មភាពល្មើសនេះស្ថិតនៅក្រោមក្រមព្រហ្មទណ្ឌរបស់របស់រុស្ស៊ី ទាក់ទងនឹងការបំពារបំពានរាងកាយសាកសព ព្រមទាំងផ្នូររបស់ពួកគេ។ តាមច្បាប់ ជនល្មើសអាចជាប់ពន្ធនាគារ ៣ខែ និងរងការពិន័យជាប្រាក់រហូតដល់ ៤០០ផោន (ជាង ៦០០ដុល្លារ)។
នេះគឺជាករណីទីពីរ ដែលជនល្មើសធ្វើសកម្មភាពបំពានលើសាកសព នៅភាគខាងជើងប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៥។ កាលពីខែកុម្ភៈ បុរសពីរនាក់ត្រូវកាត់ទោសដាក់ពន្ធនាគារ បន្ទាប់ពីធ្វើសកម្មភាពរំលោភសាកសពនារីវ័យក្មេងម្នាក់៕
ចុចអាន៖ នារី៣នាក់ ចាប់រំលោភបុរសម្នាក់ប្លន់យកមេជីវិត
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ Mirror