តួ​ឯក​​ប្រុស "Titanic” ឈ្នះ​ក្ដី​រឿង​គេ​ចោទ​ថា​មាន​កូន​ជា​មួយ Rihanna

  • 2015-08-11 19:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​មានឈ្មោះបោះសម្លេង​តាម​រយៈ​រឿង "Titanic” Leonardo DiCaprio ត្រូវ​តុលាការ​សម្រេច​​ឲ្យ​ឈ្នះ​ក្ដី​លើ​ទស្សនាវដ្ដី Oops របស់​ប្រទេស​បារាំង បន្ទាប់​ពី​ទស្សនាវដ្ដី ​មួយ​នេះ​ចុះ​ផ្សាយ​ថា លោក​មាន​កូន​ជា​មួយ​តារា​ចម្រៀង Rihanna។ ​

 

 

តារា​សម្ដែង​ប្រុស​​ដែល​ធ្លាប់​លេច​ឮ​​ទំនាក់ទំនង​ជា​មួយ​ Rihannaកាល​ពី​ដើម​ឆ្នាំ​ ត្រូវ​បាន​ទស្សនាវដ្ដី​ខាង​លើ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​ឧសភា​ថា អ្នក​ទាំង​ពីរ​​ទាំង​ពីរ​ត្រូវ​គេ​សង្ស័យ​ថា​​​ ​មាន​ផ្ទៃ​ពោះ​ជាមួយ​គ្នា ថែម​ទាំង​និយាយ​បន្ថែម​ថា Leonardo មិន​ចង់​ក្លាយ​ជា​ឪពុក​កូន​នេះ​ទៀត​ផង។

 

នៅ​លើ​ក្រប​មុខ​នៃ​ទស្សនាវដ្ដី​ គេ​បាន​ដាក់​ចំណង​ជើង​ធំ​ៗ​ថា៖ "Rihanna មាន​ទម្ងន់​ជា​មួយ​ Leonardo: Leonardo​ មិន​ចង់​បាន​កូន​នោះ​ទេ"។

 

តាម​ការ​រាយការណ៍​ពី Gossip Cop តារា​ប្រុស​វ័យ​៤០​ឆ្នាំ​រូប​នេះ បាន​ឈ្នះ​ការ​ប្ដឹង​លើ​​ទស្សនាវដ្ដី​បារាំង​​ខាង​លើ ហើយ​ពួក​គេ​បាន​​​សង​ថ្លៃ​​ជំងឺ​ចិត្ត និង​សេវា​ផ្លូវ​ច្បាប់​​ចំនួន​ ៨ ៨០០​ដុល្លារ។

ម្ចាស់​ទស្សនាវដ្ដី Oops ប្រាប់​ពី​កំហុស​ខ្លួន​ថា ពួក​គេ​មិន​បាន​ដឹង​ច្បាស់​ថា Rihanna​ មាន​ផ្ទៃ​ពោះ​ពិត​ប្រាកដ​ ឬ​​យ៉ាង​ណា​នោះ​ទេ។ "ពួក​យើង​គ្រាន់​តែ​​គិត​ថា​ នាង​ប្រហែល​ជា​មាន។ ប៉ុន្តែ​ពួក​យើង​មិន​ដឹង​​រឿង​នេះ​ច្បាស់លាស់​ទេ"។ ​​​​

 

ម្ចាស់​ទស្សនាវដ្ដី​បាន​បន្ថែម​ប្រាប់ Gossip Cop ថា៖"ពួក​យើង​ព្រម​ទទួល​ការ​សម្រេច​របស់​តុលាការ។ ក្នុង​ប្រទេស​បារាំង​ នៅ​ពេល​ដែល​ទស្សនាវដ្ដី​ណា​មួយ​​ហ៊ាន​ចុះ​ផ្សាយ​និយាយ​ពី​ជីវិត​ឯក​ជន​របស់​តារា​ណា​ម្នាក់ ​ទស្សនាវដ្ដី​នោះ​នឹង​ត្រូវ​ថ្កោល​ទោល​ជា​ស្វ័យប្រវត្តិ"៕

 

 

ចុចអាន៖Leo រៃអង្គាស​ប្រាក់​បាន ៤០លាន​ដុល្លារ សម្រាប់​ការ​ជួយ​សង្គ្រោះ​បរិស្ថាន​ពិភពលោក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror