ឡាន​ទំនើប​កប់​ស៊េរី​របស់​តារា​កូរ៉េ​ល្បី​ៗ​៨រូប

  • 2015-08-12 18:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​ចម្រៀង​កូរ៉េ​កំពុង​មាន​ភាព​សុះសាយ​ល្បីល្បាញ​ខ្លាំង​ទាំង​ក្នុង​​កូរ៉េ​ និង​ពិភព​លោក ដូច្នេះ​​តារា​ល្បី​កូរ៉េ​ជា​ច្រើន​ក៏​អាច​រក​ប្រាក់​ចំណូល​​បាន​ សន្ធឹកសន្ធាប់​ទៅ​តាម​នោះ​ដែរ។ ពួក​គេ​បាន​​យក​ប្រាក់​ទាំង​នោះ​ទៅ​​ទិញ​ផ្ទះ សំលៀកបំពាក់​ម៉ាក​ល្បី និង​សម្ភារៈ​និយម​ជា​ច្រើន​ទៀត។ ឥលូវ​ក្រឡេក​មក​ចាប់​អារម្មណ៍​តារា​កូរ៉េ​ទាំង​៨​រូប​នេះ​វិញ ដែល​ពួក​គេ​​បាន​ចំណាយ​លុយ​​ទិញ​រថយន្ត​ទំនើប​ៗ​ដែល​ខ្លួន​ស្រលាញ់ ​ទោះ​ជា​ថ្លៃ​យ៉ាង​ណា​ក៏​ដោយ។ ចង់​ដឹង​អ្នក​ទាំង​នោះ​ជិះ​ឡាន​ម៉ាក​អ្វី​ខ្លះ​សូម​មើល​ខាង​ក្រោម៖

 

១. Dara និង Hyoyeon

 

 

តារា​ស្រី​​មុខ​ក្មេង​អាយុ​ច្រើន​រូប​នេះ បើក​បរ​រថយន្ត Range Rover Sport តម្លៃ​ប្រហែល ៨៨ ១០០​ដុល្លារ។ សមាជិក Hyoyeon របស់ក្រុម Girls' Generation ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ប្រើ​រថយន្ត​មួយ​នេះ​ដែរ។

 

៣. CL

 

 

បច្ចុប្បន្ន​ តារា​ស្រី​ពូ​កែ​រ៉េប​ក្នុង​ក្រុម 2NE1 ប្រើប្រាស់​រថយន្តHummer H2 តម្លៃ​ប្រហែល ៦២ ៦៣០​ដុល្លារ។​​

 

៤. Siwon

 

 

បុរស​សង្ហា​ក្នុង​​ក្រុម Super Juniorនេះ សព្វ​ថ្ងៃ​ជា​ម្ចាស់​រថយន្ត Audi R8 មាន​តម្លៃ​ប្រហែល ១១៦ ២២៣ដុល្លារ។

 

៥. G-Dragon

 

 

តារា​លេច​ធ្លោ​ខ្លាំង​ទាំង​​ក្នុង​ប្រទេស​កូរ៉េ​និង​ក្រៅ​ប្រទេស​រូប​នេះ​មាន​រថយន្ត​ទំនើប​ដល់​ទៅ​ពីរ​ប្រភេទ​គឺ Bentley Continental GT តម្លៃ​ប្រហែល ២២២ ០០០ដុល្លារ និងLamborghini Aventador ​តម្លៃ​ប្រហែល ៥៥៧ ០០០ដុល្លារ។

 

៦. Yoochun

 

 

សមាជិក​ក្រុម​ JYJ Yoochun ចូលចិត្ត​ឡាន​ពណ៌​ក្រហម។ ជាក់​ស្ដែង​ឡាន​ទំនើប​ទាំង​​៣​របស់​គេ​ភាគ​ច្រើន​សុទ្ធ​តែ​ពណ៌​ក្រហម ដូច​ជា៖ Audi R8 តម្លៃ​ប្រហែល ១១៦ ២២៣ដុល្លារ, Porsche Panamera តម្លៃ​ប្រហែល ១៤៥ ១៨៤ដុល្លារ និង Ferrari California តម្លៃ​ប្រហែល ២៩១ ៣៨៨។

 

៧. Jaejoong

 

 

​Jeajoong ​លេង​ឡាន​មិន​ចាញ់​មិត្ត​រួម​ក្រុម Yoochun ប៉ុន្មាន​ទេ​ ពោល​​គេ​ធ្លាប់​ឃើញ​​តារា​រូប​នេះ​ជិះ​ឡាន​ស៊េរី​ខ្ពស់​ៗ​ចំនួន​៥​គ្រឿង​មាន​ដូច​ជា៖ Audi R8 តម្លៃ​ប្រហែល ១១៦ ២២៣ដុល្លារ, Mitsuoka តម្លៃ​ប្រហែល១២៦ ០០០ដុល្លារ, Bentley Continental តម្លៃ​ប្រហែល ២៩១ ០០០ដុល្លារ, Royce Wraith តម្លៃ​ប្រហែល៤៣៦ ០០០ដុល្លារ និង Lamborghini Murcielago LP-640 តម្លៃ​ប្រហែល៤៨៥ ០០០ដុល្លារ ។

 

៨. Junsu

 

 

ចំណែក​ឯ​​មិត្ត​រួម​ក្រុម​របស់ Jaejoong និង Yoochun ​ក្នុង​ក្រុម JYJរូប​នេះ​ កាន់​តែ​ពិសេស​ថែម​ទៀត។ រថយន្ត​ទំនើប​ៗ​ដែល Junsu ធ្លាប់​ប្រើ​រួម​មាន៖ Renault-Samsung SM7 តម្លៃ​ប្រហែល៣៤ ០០០ដុល្លារ, Mercedes-Benz SLS AMG តម្លៃ​ប្រហែល​១៤៩ ០០០ដុល្លារ, Rolls-Royce Ghost តម្លៃ​ប្រហែល​២៦៣ ០០០ដុល្លារ, Bentley Flying Spur តម្លៃ​ប្រហែល​២០០ ២៩១ដុល្លារ, Maserati GranTurismo តម្លៃ​ប្រហែល​២៤២ ២៩១ដុល្លារ, Ferrari 458 Italia តម្លៃ​ប្រហែល​៣៥៩ ០០០ដុល្លារ និង Lamborghini Aventador តម្លៃ​ប្រហែល ៥៥៧ ០០០ដុល្លារ ៕​​

 

ចុចអាន៖តារា​កូរ៉េ​ល្បី​៦​នាក់​ដែល​ធ្លាប់​មាន​រឿង​អាស្រូវ​ពាក់ព័ន្ធ​គ្រឿង​ញៀន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖allkpop

អត្ថបទពេញនិយម