​ដំរី​កម្សត់​នៅ​ឥណ្ឌា ​ឃើញ​ហើយ​អាច​ស្រក់​ទឹក​ភ្នែក

  • 2015-08-16 23:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំរី​ជា​ច្រើន​ក្បាល ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ដាក់​ច្រវាក់​​ជាង​២០​ឆ្នាំ​ និង​ចង់​ភ្ជាប់​ទៅ​នឹង​គល់​ឈើ​ សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ទេសចរណ៍​ បាន​កម្សាន្ត​ភ្នែក​នៅ​ប្រាសាទ​បុរាណ​ចាស់​មួយ នា​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា ​និង​មើល​ទៅ​គួរ​ឲ្យ​អាណិត​អាសូរ​​ខ្លោច​ចិត្ត។

 

 

បុគ្គលិក​ម្នាក់ ដែល​ធ្វើ​ការ​នៅ​ប្រាសាទ​បុរាណ​ Guruvayur ​រដ្ឋ Kerala ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា បាន​ឲ្យ​ដឹង​ថា ដំរី​ទាំង​អស់​នេះ​ ត្រូវ​បាន​​ដាក់​ច្រវាក់​រយៈពេល​២០​ឆ្នាំ​ហើយ ដោយ​មិន​ដែល​ដោះ​១​ម៉ោង​ណា​ឡើយ។ ​រីឯ​ភ្ញៀវ​ទេសចរណ៍ ទៅ​ទស្សនា​ប្រាសាទ តែង​ថត​រូប​ភាព​ជា​មួយ​ដំរី​ទាំង​អស់​នេះ។

 

អ្វី​ដែល​ធ្វើ​ឲ្យ​កាន់​តែ​រំជួល​ចិត្ត​នោះ គឺ​អ្នក​សារព័ត៌មាន​ Daily Mail អ្នក​ស្រី Liz Jones ​បាន​ចុះ​ទៅ​ផ្តិត​រូប​ភាព ហើយ​ឃើញ​ថា​ ដំរី​​មួយ​ឈ្មោះ​ Nandan ត្រូវ​បាន​គេ​ចង​ច្រវាក់​​ភ្ជាប់​ទៅ​នឹង​គល់​ឈើ​ ទាំង​ជើង​មុខ​ និង​ជើង​ក្រោយ​ ដែល​សូម្បី​តែ​​​ដេក ក៏​ដេក​មិន​កើត​ផង ​​ហើយ​ដំរី​មួយ​នេះ តែង​បង្ហូរ​ទឹក​ភ្នែក៕

 

សូម​ទស្សនា​រូប​ភាព​ដំរី​ដ៏​កម្សត់​ខាង​ក្រោម៖

 

 

 

 

 

 

 

 

-ចុចអាន៖ កូន​ប្រសា​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ ឪពុក​ក្មេក​ទន់​ជង្គង់​ខក​ចិត្ត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

អត្ថបទថ្មី