Mourinho៖ ចាញ់​ Man City ជា​លទ្ធផល​​ក្លែងក្លាយ Chelsea លេង​ល្អ​ជាង​​នៅ​តង់​ទី​២

  • 2015-08-17 15:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​ Jose Mourinho ​របស់​ក្រុម​ Chelsea ​​បាន​លើក​ឡើង​ថា ​​លទ្ធផល​​ក្រុម​របស់​លោក​ចាញ់​ Manchester City ៣-០ គឺជា​លទ្ធផល​ក្លែង​ក្លាយ ហើយ​តោ​ខៀវ​គួរ​តែ​ទទួល​បាន​លទ្ធផល​ល្អ​ជាង​នេះ ព្រោះ​នៅ​តង់​ទី​២ ក្រុម​របស់​លោក​លេង​បាន​ល្អ​​​ជាង។

 

 

៣​គ្រាប់​របស់​ម្ចាស់​ផ្ទះ​យប់​មិញ​នេះ គឺ​រក​បាន​ដោយ​ ខ្សែ​ប្រយុទ្ធ​ Sergio Aguero បាន​ទម្លុះ​សំណាញ់​ទី​របស់ Asmir Begovic បាន​សម្រេច​នៅ​នាទី​៣១ មុន​ពេល​ខ្សែ​ការពារ​ប្រធាន​ក្រុម Vincent Kompany តែត​បន្ថែម​គ្រាប់​ទី​២នាទី​៧៩ ខណៈ​ខ្សែ​បម្រើ​នាំ​លេង​ Fernandinho ជា​អ្នក​រក​គ្រាប់​ទី​៣​នៅ​៥នាទី​មុន​ចប់​ការ​ប្រកួត។

 

​អ្នកចាត់ការ​រហស្សនាម​ "Special One” បាន​ប្រាប់​ដល់​ Sky Sports ថា៖ "ក្រុម​ដែល​ល្អ​បំផុត​នៅ​តង់​ទី​២ គឺ​ជា​ Chelsea ប្រាកដ​ណាស់។ យើង​លំបាក​បន្តិច​នៅ​តង់​ទី​១ យើង​មិន​បាន​បង្កើត​ឱកាស​ច្រើន ហើយ​អ្នកចាំទី​របស់​យើង​ជួយ​សង្គ្រោះ​បាន​២​ទៅ​៣​​លើក​ដែរ។ ប៉ុន្តែ​នៅ​តង់​ទី​២ គឺ​ខុស​គ្នា បើ​ ១-០ រហូត​ដល់​នាទី​៧០ ហើយ​​លទ្ធផល​ចប់​ ៣-០ គឺ​​ពិត​ជា​លទ្ធផល​ក្លែងក្លាយ។ Chelsea គឺ​ជា​ក្រុម​ល្អ​បំផុត នៅ​ពេញ​តង់​ទី​២"។

 

 

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ ​បាន​ដូរ​ប្រធាន​ក្រុម​ John Terry ​ចេញ​ក្រោយ​ចប់​តង់​ទី​១ និង​​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ ព្រោះ​ថា​នេះ​ជា​លើក​ដំបូង​ហើយ ដែល​​ខ្សែ​ការពារ​កណ្ដាល ត្រូវ​អ្នក​ចាត់ការ​រូប​នេះ​ដូរ​ចេញ ​​​ក្នុង​១៧៧​ប្រកួត។ យ៉ាងណាក្ដី លោក ​Mourinho ​ក៏​បក​ស្រាយ​ថា ការ​ដូរ​ Terry ចេញ​គឺជា​យុទ្ធសាស្ត្រ​របស់​លោក ហើយ​រូប​គេ​នៅ​តែ​ជា​ប្រធាន​ក្រុម​ដ៏​ល្អ៕

 

ចុះ​ប្រិយមិត្ត​យល់​ថា Chelsea លេង​ល្អ​ជាង​នៅ​តង់​ទី​២ ដូច​ Mourinho លើក​ឡើង​​ដែរ​ទេ?

 

-ចុចអាន៖ Man City បំបាក់​ Chelsea ៣-០ តែ​ Pellegrini ថា​គួរ​តែ​ស៊ី​បាន​៣ទៀត​​

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror

អត្ថបទថ្មី