ចោរ​ពីរ​នាក់​​​ប្រើ​ដាវ​ចូល​ប្លន់​ក្នុង​ហាង​​ តែ​​ស៊យ​ធំ​​អ្នក​គិត​លុយ​​មាន​ដាវ​ធំ​ជាង

  • 2015-08-19 18:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​អ្នក​គិត​លុយ​​ក្នុង​ហាង​ទំនិញ​មួយ​បាន​ប្រើ​ដាវ​ធំ​​ ដេញ​ចោរ​​ពីរ​នាក់​ឲ្យរត់​​ចេញ​ពី​ហាង​ទាំង​ប្រហោង​ពោះ​​ បន្ទាប់​ពី​​ចោរ​ពីរ​នាក់​ដែល​ប្រដាប់​​ដោយ​ដាវ​នោះ​ បាន​​ចូល​មក​ប្លន់​​​ទារ​យក​​លុយ​​។

 

 

​​​​​​​តាម​សារព័ត៌មាន Associated Press​ បាន​ឲ្យ​ដឹង​ថា​ ចោរ​បិទ​មុខ​​​ពីរ​នាក់​ដែល​មាន​ដាវ​​មក​ជា​មួយ​ផង​នោះ​ បាន​ចូល​មក​ប្លន់​ក្នុង​ហាង​ទំនិញ​មួយ​ក្នុង​​ទីក្រុង Pittsburgh ​រដ្ឋ Pennsylvania​ សហរដ្ឋអាមេរិក។ ​​​​​ ប៉ុន្តែ​អ្វី​ដែល​ចោរ​នឹក​ស្មាន​មិន​ដល់​នោះ​គឺ បុរស​អ្នក​គិត​លុយ​គឺ​លោក ​Jewad Hayih ​បាន​ទាញ​ដាវ​ដែល​មាន​ទំហំ​ធំ​​​​ជាង​ដាវ​របស់​​​ចោរ​​​ ធ្វើ​ឲ្យ​​ចោរ​ភ័យ​ រត់​ចេញ​ទាំង​ព្រលឹង​ចុង​សក់។

 

ចង់ដឹងថា​សាច់រឿង​យ៉ាង​ណា​នោះ សូម​មើល​វីដេអូខាង​ក្រោម៖

 

 

ចុច​អាន៖ ហាងមួយ​ជប់លៀងឱ្យ​ចោរ​ស្រី​ម្នាក់​ដែល​ក្លាយ​ជា​ចោរ​លួច​អីវ៉ាន់​ទី​១​ម៉ឺន

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ usnews

អត្ថបទថ្មី