នេះ​ឬ​ជា​ទូរសព្ទ​ iPhone 6s​ ពណ៌​ស៊ីជម្ពូ?

  • 2015-08-19 18:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ការ​ឈាន​ចូល​មក​ដល់​នូវ​ iPhone​ ជំនាន់​ថ្មី​ ដែល​គ្រោង​នឹង​ប្រកាស​នា​ខែ​កញ្ញា​ខាង​មុខ​​នេះ​ មាន​ការ​ចែក​ចាយ​នូវ​ព័ត៌មាន​បែក​ធ្លាយ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​​ការ​ Update​ ថ្មី​នៃ​ទូរសព្ទ​នេះ​ ដោយ​ក្នុង​នោះ​មាន​ព័ត៌មាន​មួយ​ដែល​និយាយ​​អំពី​ iPhone​ ពណ៌​ស៊ីជម្ពូ។

 

 

ស្រប​គ្នា​នឹង​ពាក្យ​ចចាមអារ៉ាម​នេះ​​ផង​ដែរ ​មាន​ការ​បែក​ធ្លាយ​នូវ​​រូបភាព​មួយ​ចំនួន​ដែល​គេ​សន្និដ្ឋាន​ថា​ជា​ iPhone​ ជំនាន់​ថ្មី ​គ្រោង​នឹង​ប្រកាស​នា​ខែ​បន្ទាប់​នេះ។ តាមរយៈ​រូបភាព​គេ​ឃើញ​ថា​ វា​គឺ​ជា​ iPhone​ ពណ៌​ផ្កាឈូក​មាស ​ដោយ​នេះ​ជា​ពណ៌​ថ្មី​​ដែល​ Apple គ្រោង​នឹង​បន្ថែម​លើ​ iPhone​ ជំនាន់​បន្ទាប់​របស់​ខ្លួន។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​ Apple​ បាន​ប្រើ​ប្រាស់​ពណ៌​ស៊ីជម្ពូ​ទៅ​លើ​ iPhone​ របស់​ខ្លួន​ ព្រោះ​​កន្លង​មក​គេ​ឃើញ​មាន​ទូរសព្ទ​ iPhone 5c​ ដែល​មាន​ជម្រើស​ពណ៌​ស៊ីជម្ពូ​នេះ​ដែរ។

 

 

 

 

 

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ iPhone ​ជំនាន់​ថ្មី​ ដែល​មាន​ពណ៌​ស៊ីជម្ពូ​នេះ?

​​​​​​​​​ -អាន​បន្ត៖ មាន​តែ​ Wi-Fi​ ក៏​អាច​មើល​ធ្លុះ​ជញ្ជាំង​បាន​ដែរ!

 

ប្រែ​សម្រួល៖ ហៃ​​ សុខ​ហេង​ ប្រភេទ​៖ redmondpie

អត្ថបទថ្មី