Balotelli ចេញ​ស្បែក​ជើង​ថ្មី​ស្ទិល "ម៉ូដ​សក់” ប្លែក​ខុស​គេ

  • 2015-08-19 21:32:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Mario Balotelli ​​របស់​ក្រុម​ Liverpool បាន​ចេញ​ស្បែក​ជើង​ថ្មី​ស្ទិល "ម៉ូដ​សក់” ប្លែក​ខុស​គេ​ មិន​ធ្លាប់​មាន ​របស់​ក្រុមហ៊ុន​ Puma ​កាល​ពី​ថ្ងៃ​ចន្ទ។

 

 

​កីឡាករ​​អ៊ីតាលី Balotelli ដែល​ជា​​ទូត​សុឆន្ទៈ​របស់​ក្រុម​ហ៊ុន​ Puma បាន​សហការ​គ្នា ចេញ​នូវ​ស្បែក​ជើង​ម៉ូដ​ថ្មី​​នេះ សម្រាប់​ក្មេងៗ ដោយ​មាន​ស្ទិល​ម៉ូដ​សក់​នៅ​ផ្នែក​ខាង​ក្រោយ​កែង​ជើង និង​មាន​ស៊ីញេ​នៅ​ចំហៀង​​ខាង​ក្រៅ​ផង​ដែរ។ ជាពិសេស​គឺ​មាន​អក្សរ១​ឃ្លា​ថា "Why Always Me?" ដែល​ជា​ឃ្លាដ៏ល្បី ក្នុង​ការអបអររបស់គេ កាលស៊ុតចូលក្រុម Manchester United នៅ Old Trafford ថែមទៀត។

 

​Balotelli ​បាន​ផ្ទេរ​ពី​ AC Milan ទៅ​ Liverpool តម្លៃ​១៦​លាន​ផោន​រដូវ​កាល​មុន នឹង​ស៊ុត​ចូល​ទី​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន​​សរុប​២៨​ប្រកួត​ រដូវ​កាល​ដំបូង​នៅ​ហង្ស​ក្រហម ខណៈ​ដែល​រដូវ​កាល​​ថ្មី​នេះ​ កីឡាករ​វ័យ​២៥​ឆ្នាំ ​អនាគត​នៅ​​ Anfield មិន​​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ ដោយសារ​ពុំ​ជាប់​ជម្រើស​ចូល​លេង​របស់​ក្រុម​លោក​ Brendan Rodgers៕

 

 

 

 

 

Balotelli តាម​ត្រឹម​អង្គុយ​មើល​ក្រុម​ Liverpool ទាត់ ដោយសារ​​គ្មាន​ឈ្មោះ​ចូល​លេង

 

-ចុចអាន៖ Rodgers ​បង្ខំ​ឲ្យ​ Balotelli ​ចេញ​ពី​ Liverpool

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

អត្ថបទថ្មី